ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី Monder Bouden
(VOVWORLD) - នាយប់ថ្ងៃទី ១៥ កញ្ញា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី លោក Monder Bouden ក្នុងឱកាសនៃសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ។នាយប់ថ្ងៃទី ១៥ កញ្ញា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី លោក Monder Bouden ក្នុងឱកាសនៃសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាអាល់ហ្សេរី Monder Bouden (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលសក្តិសមជាមួយទំនាក់ទំនងនយោបាយ ការទូតល្អប្រសើរ និងសក្តានុពលដ៏ធំធេងរបស់ប្រទេសនីមួយៗ។ អនុប្រធានរដ្ឋសភាអាល់ហ្សេរីបានអះអាងថា អាល់ហ្សេរីត្រៀមខ្លួនជាស្ពាន និងជាច្រកចូល សម្រាប់វៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក ហើយសង្ឃឹមថា នឹងមានអ្នកវិនិយោគវៀតណាមជាច្រើនមកបណ្តាក់ទុននៅអាល់ហ្សេរី។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពាន និងជាច្រកសម្រាប់ អាល់ហ្សេរី ដើម្បីជ្រៀតចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាទីផ្សារយ៉ាងសកម្មដោយមានប្រជាជនចំនួន ៦៥០ លាននាក់ និងជាសេដ្ឋកិច្ចធំបំផុត ទី ៥ នៅលើពិភពលោក។
នៅចុងខែនេះ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងជួបប្រជុំពិភាក្សាលើវិស័យសហប្រតិបត្តិការជាក់ស្តែង។ នេះជាឱកាសសំខាន់សម្រាប់ភាគីទាំងពីរពិភាក្សាអំពីដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការពិតដែលថា មូលដ្ឋាននៃប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា អនុប្រធានរដ្ឋសភាអាល់ហ្សេរីបានសម្តែង ក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៃក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ; ស្នើរដ្ឋសភាវៀតណាមគាំទ្ររដ្ឋសភាអាល់ហ្សេរីក្លាយជាអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA)៕