ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខនិង អបអរសាទរដល់ទីភ្នាក់ងារសារព័ត៌មានមួយចំនួន ក្នុងឱកាសរំលឹកខួបលើកទី ៩៦ ទិវាសារព័ត៌មានបដិវត្តវៀតណាម

(VOVWORLD) - ក្នុងឱកាសទិវាសារព័ត៌មានបដិវត្តវៀតណាមនោះ នាព្រឹកថ្ងៃទី ២១ មិថុនា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញទៅ សួរសុខទុក្ខនិងអបអរសាទរដល់ទីភ្នាក់ងារសារព័ត៌មានមួយចំនួន។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខនិង អបអរសាទរដល់ទីភ្នាក់ងារសារព័ត៌មានមួយចំនួន ក្នុងឱកាសរំលឹកខួបលើកទី ៩៦ ទិវាសារព័ត៌មានបដិវត្តវៀតណាម - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ TTXVN)

ក្នុងជំនួបសំណេះសំណាលជាមួយកាសែត Nhan dan (ប្រជាជន) នោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា កាសែត Nhan dan គឺជាកាសែតឈានមុខគេនៃសារព័ត៌មានបដិវត្តវៀតណាម។ កាសែត Nhan dan រួមជាមួយទីភ្នាក់ងារសារព័ត៌មានធំ ៗ ផ្សេងទៀតបានអះអាងនូវទស្សនៈនិងមនោគមវិជ្ជាដ៏ធំធេងរបស់បក្ស និងរដ្ឋ ស្តីពីបដិវត្តវៀតណាម និងមាគ៌ាឆ្ពោះទៅរកសង្គមនិយមរបស់វៀតណាម។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាកា សែត Nhan dan និយាយដោយឡែក និងទីភ្នាក់ងារសារព័ត៌មាននិយាយរួមគប្បីធ្វើជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធិភាពរវាងរដ្ឋសភា និងសកម្មភាពរបស់រដ្ឋសភា ជាមួយប្រជាជន និងម្ចាស់ឆ្នោតនៅទូទាំងប្រទេស៖

“នាពេលខាងមុខ ខ្ញុំមានបំណងថា មានការយកចិត្តទុកដាក់និងការចូលរួមវិភាគទានឲ្យបានច្រើនថែមទៀតពីបណ្តាទីភ្នាក់ងារសារព័ត៌មាននិយាយរួម សមាគមអ្នកសារព័ត៌មានវៀតណាមនិយាយដោយឡែក និងទីភ្នាក់ងារ សារព័ត៌មានពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ព្រមទាំងបន្តពង្រីកសមិទ្ធិផល ដែលសម្រេចបាន ហើយជានិច្ចធ្វើជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធិភាពរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដែលជាស្ថាប័នមានអំណាចខ្ពស់បំផុតរបស់ប្រជាជន ក្រោមការដឹកនាំរបស់បក្ស ចំពោះម្ចាស់ឆ្នោត និងប្រជាជននៅទូទាំងប្រទេស”។

នាថ្ងៃដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានអញ្ចើញទៅសួរសុខទុក្ខ និងអបអរសាទរការសែតតំណាងប្រជាជន ទស្សនាវដ្តីយ៍សិក្សាស្រាវជ្រាវនីតិបញ្ញត្តិ ក្នុងឱការទិវាសារព័ត៌មានបដិវត្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ