ប្រធានរដ្ឋសភាលោក Vuong Dinh Hue អបអរសាទរដល់ប្រធានសភាជាន់ទាបថ្មីរបស់កាហ្សាក់ស្ថាន
(VOVWORLD) - ក្នុងសារអបអរសាទរ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានជូនពរលោក Erlan Zhakanovich Koshanov ទទួលបានជោគជ័យច្រើនក្នុងមុខតំណែងថ្មី។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue |
ក្នុងឱកាសដែលលោក Erlan Zhakanovich Koshanov ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងជាប្រធានសភាជាន់ទាបនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងនាមរដ្ឋសភាវៀតណាមនិងក្នុងនាមខ្លួនលោកផ្ទាល់ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសារអបអរសាទរ។ ក្នុងសារអបអរសាទរ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានជូនពរលោក Erlan Zhakanovich Koshanov ទទួលបានជោគជ័យច្រើនក្នុងមុខតំណែងថ្មី និងសម្តែងនូវជំនឿជាក់ថា ដោយមានការគាំទ្រពីលោកប្រធានសភា ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តបានជំរុញយ៉ាងខ្លាំងក្លា រួមចំណែកដល់ការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាមនិងកាហ្សាក់ស្ថានកាន់តែល្អប្រសើរថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕