ប្រធានរដ្ឋសភាលោក Vuong Dinh Hue អបអរសាទរប្រធានព្រឹទ្ធសភាជប៉ុនលោក Hidehisa Otsuji

(VOVWORLD) - ក្នុងលិខិតនោះ លោកប្រធានរដ្ឋសភាជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងមុខតំណែងនីមួយៗ លោក Hidehisa Otsuji នឹងសម្រេចបានជោគជ័យជាច្រើននៅពេលចូលកាន់តំណែងថ្មី ហើយបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ 
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អបអរសាទរប្រធានព្រឹទ្ធសភាជប៉ុនលោក Hidehisa Otsuji - ảnh 1ប្រធានព្រឹទ្ធសភាជប៉ុនលោក Hidehisa Otsuji។ (រូបថត៖ AFP/TTXVN)

ក្នុងឱកាសដែលលោក Hidehisa Otsuji ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាជប៉ុន ប្រធានរដ្ឋសភា
វៀតណាម លោក Vuong Dinh Hue ទើបបានផ្ញើលិខិតអបអរសាទរ។ ក្នុងលិខិតនោះ លោកប្រធានរដ្ឋសភាជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងមុខតំណែងនីមួយៗ លោក Hidehisa Otsuji នឹងសម្រេចបានជោគជ័យជាច្រើននៅពេលចូលកាន់តំណែងថ្មី ហើយបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយប្រធានព្រឹទ្ធសភាលោក Hidehisa Otsuji ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានគោរពអញ្ជើញលោក Hidehisa Otsuji ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នៅពេលវេលាដ៏សមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ