ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ឃ្លាំមើលការត្រៀមរៀបចំបោះឆ្នោតនៅខេត្ត An Giang

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ឃ្លាំមើលការត្រៀមរៀបចំបោះឆ្នោតនៅខេត្ត An Giang - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ឃ្លាំមើលការត្រៀមរៀបចំបោះឆ្នោតនៅខេត្ត An Giang


(VOVworld)- នាព្រឹកថ្ងៃទី៩ឧសភា ក្រុមឃ្លាំមើលនៃក្រុមប្រឹក្សាជាតិរៀបចំការ
បោះឆ្នោត ដឹក​នាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញបន្តការងារឃ្លាំ មើលនិងពិនិត្យកិច្ចការត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា
នីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១
នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម។ នៅទី នេះ លោកស្រី Nguyen Thi
Kim Ngan បានស្នើរឲ្យខេត្ត An Giang ត្រូវអនុវត្តការបោះឆ្នោត ដោយត្រឹមត្រូវ
ធានាយុត្តិធម៌ ប្រជាធិបតេយ្យនិងបរានុម័ត។ លោកស្រីប្រធានរដ្ឋសភា បាន
មានប្រសាសន៍ថា៖

“យើងខ្ញុំចង់ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឲ្យបានច្រើនថែមទៀត ដើម្បីប្រ
ជាជនស្តាប់ នូវកម្មវិធីសកម្មភាពរបស់បេក្ខជនហើយនេះជាឱកាសសម្រាប់បេក្ខ
ជនម្នាក់ៗជួបប្រាស្រ័យ​ និងផ្លាស់ប្តូរមតិផ្ទាល់ជាមួយប្រជាជន។ ខ្ញុំបានវាយតម្លៃ
ថានេះជាសកម្មភាពប្រជាធិបតេយ្យ និងត្រឹមត្រូវតាមច្បាប់។​យើងខំប្រឹងប្រែង
បំពេញការងារឲ្យបានល្អ ដោយសារនៅសល់តែជាង១០ ថ្ងៃទៀតទេ ដើម្បីការ
បោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូននិងប្រកបដោយប្រសិទ្ធិភាព”។

        ក៏ក្នុងព្រឹកថ្ងៃទី៩ឧសភា ក្រុមការងារដឹកនាំដោយលោកស្រី Nguyen Thi
Kim Ngan បានអញ្ជើញទៅត្រួតពិនិត្យកិច្ចការត្រៀមរៀបចំបោះឆ្នោតនៅឃុំ My
Hoa Hung ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ