ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបុណ្យជួបប្រាស្រ័យ វប្បធម៌ជប៉ុនឆ្នាំ២០១៨

(VOVWORLD) - នេះជាព្រឹត្តិការណ៍សំខាន់ក្នុងបណ្ដាសកម្ម ភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (ថ្ងៃ ទី២១ កញ្ញា ឆ្នាំ១៩៧៣ ថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៨)។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបុណ្យជួបប្រាស្រ័យ វប្បធម៌ជប៉ុនឆ្នាំ២០១៨ - ảnh 1 ទិដ្ឋភាពនៃពិធីបុណ្យ


នាយប់ថ្ងៃទី២៣ មីនា ពិធីបុណ្យជួបប្រាស្រ័យវប្បធម៌ជប៉ុនឆ្នាំ២០១៨ បាន ប្រារព្ធឡើងនៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan និងលោក Ijima Isao ឧបការី ពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងបណ្ដាសកម្ម ភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (ថ្ងៃ ទី២១ កញ្ញា ឆ្នាំ១៩៧៣ ថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៨)។

ថ្លែងមតិក្នុងពិធីប្រារព្ធ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាមលោក Umeda Kunio បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈពិធីបុណ្យវប្បធម៌លើកនេះ ប្រជាជន ហាណូយនឹងយល់ដឹងបន្ថែមអំពីប្រទេសជប៉ុន ព្រមទាំងចំណងមិត្តភាពរវាង ជប៉ុនជាមួយទីក្រុងហាណូយនឹងត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងក្របខ័ណ្ឌពិធីបុណ្យជួបប្រាស្រ័យវប្បធម៌លើកនេះ ជប៉ុនបានប្រគល់ ដើមផ្កាសាគូរាចំនួន១៧២ដើមជូនចំពោះសួនឧទ្យាន Hoa Binh រដ្ឋធានី ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ