ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយប្រធាន សភាជាន់ទាបកាហ្សាក់ស្ថាន
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានព្រឹទ្ធសភាសាធារណៈរដ្ឋកាហ្សាក់ស្ថាន Kassym Zhomart Tokayev និងប្រធានសភាជាន់ទាប Nurlan Nigmatulin គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈ រដ្ឋកាហ្សាក់ស្ថាន។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan៖ ទំនាក់ទំនងរវាងប្រទេសទាំង២កំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៧ តុលា បានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋា កិច្ចប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម។
ក្នុងជំនួបចរចាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាជាន់ទាបលោក Nurlan Nigmatulin បានអះអាងថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបបាននាំមកនូវលទ្ធផលដ៏វិជ្ជមាននិងឱកាសជាច្រើនសំរាប់សហគ្រាសនៃប្រទេសទាំង២។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មានប្រសាសន៍ថា៖
“ភាគីទាំង២បានវាយតំលៃនូវលទ្ធផលជាក់ស្ដែងក្រោយរយៈពេល១ឆ្នាំ អនុវត្តកិច្ចព្រមព្រៀង ដកបទពិសោធន៍និងដាក់ចេញវិធានការដើម្បីបន្ត អនុវត្តប្រកបដោយប្រសិទ្ធភាព។ ដោយឆ្លៀយយកភាពងាយស្រួលខាងពន្ធនោះ វៀតណាមបង្កើនការនាំចេញទៅកាហ្សាក់ស្ថាននូវមុខទំនិញដូចជាអង្ករ កៅស៊ូ កាហ្វេ ជលផល ឧបករណ៍ម៉ាស៊ីនជាដើម ហើយនាំចូលពីកាហ្សាក់ស្ថាន នូវដែកថែប រ៉ែនិងមុខទំនិញផ្សេងមួយចំនួន។”
ភាគីទាំង២បានឯកភាពលើការបង្កើនថែមទៀតនូវកិច្ចសហប្រតិបតិ្តការតាមរយៈកាណាល់ទាំងអស់ រវាងបក្សនយោបាយ រដ្ឋ រដ្ឋាភិបាល រដ្ឋសភា តំបន់ សហគ្រាសនិងប្រជាជននៃប្រទេសទាំង២។ លោកស្រីប្រធានរដ្ឋសភាបានស្នើថា៖
“ក្នុងវិស័យសន្តិសុខ ភាគីទាំង២បង្កើនកិចច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរព័ត៌ មាន ប្រឆាំងភេរវកម្ម ល្មើសឆ្លងដែន ល្មើបច្ចេកវិទ្យាខ្ពស់ និងការចំណាកស្រុក ដោយខុសច្បាប់ជាដើម។ ស្ដីពីវិស័យអប់រំនិងបណ្ដុះបណ្ដាល នេះជាវិស័យសហ ប្រតិបតិ្តការប្រពៃណីនិងមានប្រសិទ្ធភាព។”
ជំនួបចរចារវាងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជាមួយប្រធានព្រឹទ្ធសភាលោក Kassym Zhomart Tokayev (រូបថត៖ TTXVN) |
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាងថារដ្ឋសភា រដ្ឋាភិបាលនិងស្ថាប័នសមត្ថកិច្ចរបស់វៀតណាមជានិច្ចកាលគាំទ្រ បង្កលក្ខណៈងាយ ស្រួលដើម្បីសហគ្រាសកាហ្សាក់ស្ថានអភិវឌ្ឍន៍អាជីវកម្មនៅវៀតណាម ព្រមទាំង មានបំណងថា ភាគីកាហ្សាក់ស្ថានក៏បង្កលក្ខណៈល្អបំផុតសំរាប់សហគ្រាស វៀតណាមទៅវិនិយោគនៅប្រទេសនេះផងដែរ។
នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបចរចាជាមួយប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថានលោក Kassym Zhomart Tokayev ផងដែរ៕