ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ
(VOVWORLD) - ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសំណូមពរឲ្យផ្នែក ហិរញ្ញវត្ថុត្រូវអនុវត្តជាភ្លាមមួយរំពេចនូវភារកិច្ចរបស់ខ្លួនចាប់ពីដើមឆ្នាំ២០១៨ ដោយសារតែនេះជាឆ្នាំគន្លឹះចំពោះការសម្រេចគោលដៅ ផែនការរយៈពេល៥ ឆ្នាំ។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២៦ កុម្ភៈនៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុអំពី ការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីផែនការហិរញ្ញវត្ថុជាតិរយៈពេល៥ឆ្នាំដំណាក់ កាល២០១៦-២០២០ ក៏ដូចជាការអនុវត្តច្បាប់នានាក្នុងវិស័យហិរញ្ញវត្ថុដែលទើប នឹងបានរដ្ឋសភាអនុម័តផងដែរ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសំណូមពរឲ្យផ្នែក ហិរញ្ញវត្ថុត្រូវអនុវត្តជាភ្លាមមួយរំពេចនូវភារកិច្ចរបស់ខ្លួនចាប់ពីដើមឆ្នាំ២០១៨ ដោយសារតែនេះជាឆ្នាំគន្លឹះចំពោះការសម្រេចគោលដៅ ផែនការរយៈពេល៥ ឆ្នាំ។ ក្នុងនោះ ផ្តោតសំខាន់ទៅលើការគ្រប់គ្រងបំណុលសាធារណៈ និងរៀបចំ សហគ្រាសរដ្ឋឡើងវិញ៕