ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee

(VOVworld) - នារសៀលថ្ងៃទី១០ ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក
Pranab Mukherjee។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បាន អះអាងថា វៀត
ណាមជានិច្ចកាលគាំទ្រគោលនយោបាយ “ឆ្ពោះទៅខាងកើត” និងការបង្កើនវត្តមាន
របស់ឥណ្ឌានៅតំបន់អាស៊ីអាគ្នេយ៍។ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោកស្រី
Nguyen Thi Kim Ngan បានថ្លែងអំណរគុណនិងវាយ តំលៃខ្ពស់ចំពោះគោលជំហ
សកម្មរបស់ឥណ្ឌាស្ដីអំពីបញ្ហាសមុទ្រខាងកើត។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee (រូបថត៖Trong Duc/TTXVN)

រីឯខ្លួនវិញ ប្រធានាធិបតីលោក Pranab Mukherjee ចាត់ទុកថា ឥណ្ឌានិងវៀត
ណាមចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ជំរុញខ្លាំងថែមទៀតនូវ
វិធានការពន្លឿនពាណិជ្ជកម្ម បង្កើតបរិយាកាសងាយស្រួលសំរាប់វិនិយោគិន
អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យ
ទទួលបាន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។
នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ជួបសន្ទនាជាមួយសមាជិកមូលនិធិឥណ្ឌានៅរដ្ឋធានី ញូវដេលី។ថ្លែងមតិនៅទី
នេះ លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា នាពេលខាងមុខ
ប្រទេសទាំងពីរនឹងបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យថ្មីៗដូចជាប្រើ
ប្រាស់ថាមពលបរិមាណូដើម្បីសន្តិភាព ស្រាវជ្រាវនិងប្រើប្រាស់អវកាសដើម្បី
សន្តិ ភាព ក៏ដូចជាវិស័យបច្ចេកវិទ្យាខ្ពស់មួយចំនួនផ្សេងទៀត។លោកស្រី
Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា ឥណ្ឌាជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជ
កម្មធំបំផុត របស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៥ពាន់
៥រយលាន ដុល្លាអាមេរិកក្នុងមួយឆ្នាំ។
រីឯខ្លួនវិញ សមាជិកគណៈនាយកមូលនិធិឥណ្ឌា រដ្ឋមន្រ្តីក្រសួងផ្លូវដែក
ឥណ្ឌាលោក Suresh Prabhu ចាត់ទុកថា ភាគីទាំងពីរមានវិស័យសហប្រតិបតិ្តការ
សក្ដានុភាពជាច្រើន។ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់លោកស្រីប្រធានរដ្ឋ
សភានឹងជាការចាប់ផ្ដើមនៃទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ទទួលជួបសន្ទនាជាមួយលោក Dinesh Kumar Sarraf ប្រធាននិងនាយកប្រតិបត្តិ
ក្រុមហ៊ុនប្រេងឧស្ម័នឥណ្ឌា ONGC Videsh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ