ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមប្រធានាធិបតីវេណេហ្ស៊ុយអេឡា

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមប្រធានាធិបតីវេណេហ្ស៊ុយអេឡា - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសម ជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro

(VOVworld)-នារសៀលថ្ងៃទី៣០វិច្ឆិកា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
 Ngan រួមជាមួយគណៈប្រតិភូជាន់បក្សនិងរដ្ឋវៀតណាមបានចាកចេញពីរដ្ឋធានី
ឡាហាវ៉ាន់ប្រទេសគុយបា បញ្ចប់ដំណើរទស្សនកិច្ចចូលរួមពិធីគោរពវិសញ្ញាណក្ខន្ធ
អគ្គមគ្គុទេសគុយបា Fidel Castro។

        មុននោះ នៅរដ្ឋធានីឡាហាវ៉ាន់ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសាធារណរដ្ឋវេណេហ្ស៊ុយអេឡា
លោក Nicolas Maduro។​នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាព
ថា នាពេលខាងមុខ ភាគីទាំងពីរនឹងសកម្មអនុវត្តរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំ
នៃប្រទេសទាំងពីរសំដៅបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរ ក៏បានអះ
អាងថា នឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាអង្គ
ការអន្តរជាតិនិងវេទិកានានាដែលប្រទេសទាំងពីរជាសមាជិកភាព។

        ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញ
 ទទួលជួបជាមួយវីរៈជនស្នេហាជាតិរបស់គុយបា លោក Antonio Guerrero ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ