ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយទីប្រឹក្សាពិសេសសម្ព័នភាពសមាជិកសភាមិត្តភាពជប៉ុន
(VOVWORLD) - ព្រឹកថ្ងៃទី២៩មករានៅវិមានរដ្ឋសភាប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយទីប្រឹក្សាពិសេសសម្ព័នភាពសមាជិកសភាមិត្តភាពជប៉ុនវៀតណាមលោក Tsutomu Takebeក្នុងឪកាសអញ្ចើញមកចូលរួមបុណ្យជប៉ុនវៀតណាមលើកទី៥។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយទីប្រឹក្សាពិសេសសម្ព័នភាពសមាជិកសភាមិត្តភាពជប៉ុន |
ព្រឹកថ្ងៃទី២៩មករានៅវិមានរដ្ឋសភាប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយទីប្រឹក្សាពិសេសសម្ព័នភាពសមាជិកសភាមិត្តភាពជប៉ុនវៀតណាមលោក Tsutomu Takebe ក្នុងឪកាសអញ្ចើញមកចូលរួមបុណ្យជប៉ុនវៀតណាមលើកទី៥។ថ្លែងមតិនៅទីនេះប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Nganបានវាយតំលៃខ្ពស់ចំពោះសកម្មភាពសកម្មនិងមានប្រសិទ្ធភាពរបស់ក្រុមសមាជីកសភាមិត្តភាពនៃប្រទេសទាំង២ព្រមទាំងស្នើលោកទីប្រឹក្សបន្តធ្វើជាស្ពានតភ្ជាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យពិសេសគឺវុស័យអប់រំកាយសម្ព័ន្ធនិងកីឡាឲ្យខ្លាំងក្លាថែមទៀត។
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan កត់សំគាល់នូវមនោសញ្ចេតនាក៏ដូចជាការរួមវិភាគទានរបស់លោកTsutomu Takebeក្នុងការបំផុសនិងរៀបចំបណ្តាសកម្មភាពវប្បធម៏រវាងប្រទេសទាំង២រួមចំណែកបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២ឲ្យខ្លាំងក្លាថែមទៀត។ក្នុងរយះពេលកន្លងទៅបណ្តាសកម្មភាពនេះត្រូវបានរៀបចំប្រកបដោយជោគជ័យ។។