ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបអនុប្រធាន រដ្ឋសភាមីយ៉ាន់ម៉ា

(VOVWORLD) - ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយមីយ៉ាន់ម៉ា ក្នុងការ កសាងនិងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើតឲ្យបានឆាប់ៗ នូវយន្តការ “កិច្ចសន្ទនាគោលនយោបាយការពារជាតិ” ថ្នាក់អនុរដ្ឋមន្រ្តី បន្តចរចា ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យកសិកម្ម រុក្ខកម្ម នេសាទ គមនាគមន៍ដឹកជញ្ជូន និងយុត្តិធម៌។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបអនុប្រធាន រដ្ឋសភាមីយ៉ាន់ម៉ា - ảnh 1 (រូបថត៖ VOV)


 
នាព្រឹកថ្ងៃទី៨ មិនា នៅក្នុងអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបអនុប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Aye Thar Aung។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយមីយ៉ាន់ម៉ា ក្នុងការ កសាងនិងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើតឲ្យបានឆាប់ៗ នូវយន្តការ “កិច្ចសន្ទនាគោលនយោបាយការពារជាតិ” ថ្នាក់អនុរដ្ឋមន្រ្តី បន្តចរចា ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យកសិកម្ម រុក្ខកម្ម នេសាទ គមនាគមន៍ដឹកជញ្ជូន និងយុត្តិធម៌។ លោកស្រី Nguyen Thi Kim Ngan ក៏បាន ស្នើឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការ សហការយ៉ាងស្អិតរមួតក្នុង ក្របខ័ណ្ឌអាស៊ាននិងវេទិការអន្តរជាតិផ្សេងៗទៀត ក៏ដូចជាក្នុងការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពប្រភពទឹកទន្លេមេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ