ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅខេត្ត Ben Tre
(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែកុម្ភៈ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ចំពោះមន្ទីរ នគរបាលខេត្ត Ben Tre និងបញ្ជាការដ្ឋានកងការពារព្រំដែនខេត្ត Ben Tre ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅខេត្ត Ben Tre
|
នៅឯកន្លែងទាំងនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញសាកសួរសុខទុក្ខពីស្ថានភាព នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មាភិបាលនៃនគរបាលខេត្តនិងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Ben Tre។ ជាមួយគ្នានេះដែរ លោកស្រីក៏បានទទួលស្គាល់និងចែករំលែកនូវការលំបាក ដែលអង្គភាពទាំងអស់ត្រូវឆ្លងកាត់ ដើម្បីបំពេញភារកិច្ចរបស់បក្សនិងរដ្ឋប្រគល់ជូន។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងចង់ឲ្យអង្គភាពទាំងអស់ បន្តខិតខំប្រឹងប្រែង អនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិនិងសន្តិសុខក្នុងតំបន់នាឆ្នាំ២០១៩នេះផងដែរ៕