ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទអនុវត្តភារកិច្ចឆ្នាំ២០១៧
|
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទអនុវត្តភារកិច្ចឆ្នាំ២០១៧របស់បក្សភាគស្ថាប័នការិយាល័យរដ្ឋសភា |
(VOV)_នារសៀលថ្ងៃទី១២មករា នៅទីក្រុងហាណូយ បក្សភាគស្ថាប័នការិយា
ល័យរដ្ឋសភាវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារបក្ស ក្នុងឆ្នាំ ២០១៦និង
អនុវត្តភារកិច្ចឆ្នាំ២០១៧។ លេខាធិការបក្សភាគបក្សភាគស្ថាប័នការិយាល័យរដ្ឋ
សភា និងជាប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញចូលរួមសន្និសីទ។
ថ្លែងមតិនៅទីនេះ លេខាធិការរងបក្សភាគស្ថាប័នការិយាល័យរដ្ឋសភា និង
ជាអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយតំលៃថា ឆ្នាំ
២០១៦ ជាឆ្នាំមានភារកិច្ចសំខាន់ជាច្រើន ប៉ុន្តែបក្សភាគស្ថាប័នការិយាល័យរដ្ឋ
សភាបានពង្រីកល្អតួនាទីដឹកនាំ បំពេញភារកិច្ចនយោបាយដើម្បីធ្វើសេនាធិការ
បំរើអោយការរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតសមាជិកសភា នីតិកាល
ទី១៤ សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ ក៏ដូច
ជាសកម្មភាពសំខាន់ផ្សេងៗទៀតរបស់រដ្ឋសភា។ សង្កត់ធ្ងន់ឆ្នាំ ២០១៧ ជាឆ្នាំអនុ
វត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១២ របស់បក្ស ជាឆ្នាំដើរតួនាទីសំខាន់
ក្នុងការសម្រេចកម្មវិធី ផែនការរបស់អាណត្តិរដ្ឋសភា នីតិកាលទី១៤ អនុប្រធាន
រដ្ឋសភា លោកស្រី Tong Thi Phong បានស្នើអោយបក្សភាគស្ថាប័នការិយាល័យរដ្ឋ
សភាត្រូវពង្រីកប្រពៃណីសាមគ្គីភាព ប្រជាធិបតេយ្យ ផ្លាស់ប្តូរថ្មី លើកកំបស់ស្មារតី
ទទួលខុសត្រូវសំដៅសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន៕