ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាផ្សារ ណាត់ OCOP Quang Ninh
|
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនា
ផ្សារ ណាត់ OCOP Quang Ninh |
(VOVworld)-នាថ្ងៃទី២ឧសភា ក្នុងឱកាសអញ្ជើញទៅទស្សនាផ្សារណាត់ OCOP
Quang Ninh រដូវប្រាំង២០១៦ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi
Kim Ngan បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះវិធានការ នានាដែលខេត្ត
Quang Ninh បានអនុវត្តនោះ។នេះជារូបសណ្ឋានល្អ ជាក់ស្តែង នឹងគប្បីផ្សាភ្ជាប់
ជាមួយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី រួមចំណែកជម្រុញ ចលនាជនវៀត
ណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម។
ផ្សារណាត់ OCOP Quang Ninh រដូវប្រាំង២០១៦ដោយប្រធានបទ “ផលិត
ផល OCOP Quang Ninh-ពាណិជ្ជសញ្ញារបស់ជនវៀតណាម” បានប្រព្រឹត្តទៅពី ថ្ងៃទី២៩មេសាដល់ថ្ងៃទី៣ឧសភា។ នេះជាសកម្មភាពស្ថិតក្នុងចំណោមសកម្ម ភាពរបស់សប្តាហ៍ទេសចរណ៍ Ha Long-Quang Ninh ២០១៦សំដៅឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផលតំបន់ល្អបំផុតទៅកាន់ប្រជាជននិងភ្ញៀវទេសចរដែល មកចូលរួមផ្សារណាត់នេះ។ OCOP ឬហៅថាកម្មវិធីឃុំមួយ សង្កាត់មួយ ផលិត
ផលមួយរបស់ខេត្ត Quang Ninh ដែលត្រូវបានមជ្ឈឹមវាយតម្លៃថាជាខ្លឹមសារ ភារកិច្ចនយោបាយសំខាន់មួយ ក្នុងការកសាងជនបទថ្មី៕