ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ - ảnh 1
លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាស្ថានទូតវៀតណាមនៅឡាវ

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូបការនៅឡាវ​ នាព្រឹកថ្ងៃទី២៦
កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះ
សំណាលជាមួយមន្ត្រីស្ថានទូត អាណិកជនវៀតណាមនិងតំណាងអង្គភាពអាជីវកម្ម
 វៀតណាមនៅឡាវផងដែរ។ នៅទីនេះ លោកស្រីមានប្រសាសន៍ថា៖

        “ខ្ញុំស្នើរស្ថានទូតរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចនានា បង្កើនការរៀប
ចំថ្នាក់រៀនភាសាវៀតណាមសម្រាប់ កូនចៅអាណិកជន។​នេះជាការងារចាំ​បាច់ ព្រោះ
ថា នៅទីណាមានជនវៀតណាមគឺនៅទីនោះត្រូវមានវប្បធម៌វៀតណាម ផងដែរ។ ស្ថាន
ទូតត្រូវផ្តោតការយកចិត្តទុកដាក់ ដោយសារការងារនេះនឹងរួម​ចំណែកពង្រឹងនិងពង្រីក
អត្តសញ្ញាណជាតិ”។

        ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញលើកដំកើង អង្គ
ភាពអាជីវកម្មវៀតណាមមួយចំនួននៅឡាវដែលធ្វើអាជីវកម្មប្រកបដោយជោគ ជ័យរួម
ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឡាវនិងវៀតណាម។

        មុននោះ នាព្រឹកថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
 ចូលរួមពិធីបើកការតាំងពិព័រណ៍រូបថត ផ្លូវហូជីមិញរឿងព្រេងនៅលើទឹកដីឡាវ។​
ការតាំងពិព័រណ៍នេះនឹងបើករហូតដល់ថ្ងៃទី៦តុលាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ