ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឆែក
|
ទិដ្ឋភាពទទួលប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះ |
(VOVworld)-ស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ
ស្វីស ប្រទេសហុងគ្រីនិងសាធារណរដ្ឋឆែកនោះ ទទួលសេចក្តីអញ្ជើញរបស់ប្រធាន
ព្រឹទ្ធសភាឆែក លោក Milan Stec នារសៀលថ្ងៃទី១១មេសា (តាមម៉ោងតំបន់)
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ
ឆែក ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤មេសា។
បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិ Vaclav Havel នៅ Praha លោក
ស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បាន
អញ្ជើញជួបធ្វើការជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅឆែក។ នៅទីនេះ
លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈ
ប្រតិភូវៀតណាមគឺសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព
ជាប្រពៃ ណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយសាធារ
ណរដ្ឋឆែក និយាយរួមនិងសម្រាប់រដ្ឋសភាឆែកនិយាយដោយឡែក។ លោកស្រីប្រ
ធានរដ្ឋសភា ក៏បានសម្តែងជំនឿជាក់ថា កម្មាភិបាលស្ថានទូតនិងបង្កើនសាមគ្គីភាព
ការទទួល ខុសត្រូវ និងបំពេញបន្ថែមសមត្ថភាពជំនាញដោយឥតឈប់ឈរ ឆ្លើយ
តបទៅនឹង តម្រូវការកាន់តែខ្ពស់ក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិ សក្តិសម
ទៅនឹងការ ជឿទុកចិត្តរបស់បក្ស រដ្ឋនិងរដ្ឋសភាផងដែរ៕