ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជួបចរចារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី

តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung គណៈប្រតិភូរដ្ឋ
សភាឥណ្ឌូណេស៊ីដឹកនាំដោយប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារសហភាពអន្តរ
សភាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (AIPA) លោក Marzuki Alie ដែលបានមក
បំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ទី ៦ កញ្ញា។ ក្នុងជំនួបចរចារបន្ទាប់
ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា ៖ ដំណើរទស្សនកិច្ច
របស់ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី Marzuki Alie គឺជាសញ្ញារស់រវឹក ឲ្យទំនាក់ទំនង
មិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលឆ្ពោះទៅ ទំនាក់ទំនង
ដៃគូរយុទ្ធសាស្រ្តរវាងវៀតណាមនិងឥណ្ឌូណេស៊ី។ ប្រធានរដ្ឋសភា Marzuki Alie បាន
អះអាងថា៖ AIPA ទទួលស្គាល់និងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាមក្នុង
ក្រុមប្រឹក្សារ AIPA ។ លោក Marzuki Alie ជឿជាក់ថា៖ វៀតណាមនឹង រួមវិភាគទាន
យ៉ាងសកម្មចូលក្នុងជោគជ័យរបស់មហាសន្និបាត AIPA លើកទី ៣៣ នាពេលខាង
មុខ។ ក្នុងជំនួបចរចារនេះ ភាំគីទាំង ២ ក៏បានឯកភាពអំពីការអនុវត្តយ៉ាង ឆាប់ៗ
បណ្ដាការព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២ គួបផ្សំ ក្នុង
សកម្មភាពនានានៅវេទិការសហភាពអន្តរសភាអន្តរជាតិនិងតំបន់ពិសេសគឺក្នុង
ក្របខ័ណ្ឌ AIPA និងសហភាពអន្តរសភាអន្តរជាតិ (IPU) ៕

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជួបចរចារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី  - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងប្រធានរដ្ឋសភាឥណ្ឌូណេស៊ី Marzuki Alie


ប្រតិកម្មទៅវិញ

ផ្សេងៗ