ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh
(VOVWORLD) /  
|
ប្រធានរដ្ឋសភា Nguyen Sinh Hung នៅខេត្ត Ha Tinh
(រូបថតៈ Internet) |
(VOVWorld)-ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២ និងទី៣ ឧសភា ប្រធានរដ្ឋសភាវៀត
ណាម Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋសភាខេត្ត Ha Tinh បានទទួលជួប ជាមួយអ្នកបោះឆ្នោតនៅស្រុក Duc Tho និងទីក្រុង Ha Tinh តាមប្រធានបទ ស្តីអំពីវិស័យអប់រំនៅកម្រិតសិក្សាទូទៅនិងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងមតិ
អំពីបញ្ហានេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា ការងារអប់រំ បណ្តុះបណ្តាលជាភារកិច្ចចម្បង ជាគោលនយោបាយជាតិអំពីការ កសាង និងអភិ
វឌ្ឍន៌ ប្រទេសជាតិរបស់បក្សនិងរដ្ឋវៀតណាម។ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើគណៈប្រតិភូសមាជិកសភាមណ្ឌល Ha Tinh បន្តប្រមូលផ្តុំ បណ្តាសំណើ
របស់អ្នកបោះឆ្នោត រួមចំណែកក្នុងការធ្វើវិសោធនកម្មច្បាប់ លើវិស័យអប់រំលើគ្រប់
ជ្រុងជ្រោយ។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏ បានក្រើនរំលឹកថា ខេត្ត Ha
Tinh កំពុងមានតំរូវការធំអំពីពលករលើគ្រប់ផ្នែក។ ដូច្នេះ ភារកិច្ចបណ្តុះបណ្តាល វិជ្ជាជីវៈរបស់ខេត្តត្រូវឆ្ពោះទៅបណ្តាសំណូមពរជាក់ស្តែង ពិសេសគឺកម្មវិធីកសាង ជនបទថ្មីលើភូមភាគផងដែរ៕
-VOVWORLD