នារសៀលថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh
Hung បានទទួលជួបសន្ទនាជាមួយប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Kumho Asiana (កូរ៉េខាង
ត្បូង) Park Sam Koo ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀត
ណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ការបើកទូលាយបណ្ដា
គំរោងការណ៍វិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម គឺជា សក្ខីភាពរស់រវើករបស់
ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រល្អប្រសើ រវាងប្រទេសទាំង ២ វៀតណាម-កូរ៉េខាងត្បូង ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម
ជានិច្ចកាលបង្កលក្ខណៈឲ្យបណ្ដាអង្គភាពអាជីវកម្មបរទេសវិនិយោគចូលមកវៀតណាម
និងមានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុនបន្ត វិនិយោគចូលមក
វៀតណាម តទៅទៀត។ ប្រធាន Park Sam Koo បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Kumho Asiana នឹងជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការនិងបើកទូលាយ
ការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម តទៅទៀត៕
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Kumho Asiana (កូរ៉េខាងត្បូង) Park Sam Koo (Image: Vietnamplus) |