ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu

(VOVWORLD) -នាថ្ងៃទី ២០ ខែមិថុនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu ។
ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu - ảnh 1 ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu លោកស្រី Nguyen Thi Kim Ngan បានបញ្ជាក់ច្បាស់ថាខេត្ត Bac Lieu គប្បី បន្តបង្រីកនូវសក្ដានុភាពរបស់មូលដ្ឋាន ដែលមានស្រាប់របស់ខ្លួនសម្រាប់ការអភិវឌ្ឍវាយោអគ្គិសនី។ លោកស្រី Nguyen Thi Kim Ngan បានអះអាងទៀតថា ខេត្ត Bac Lieu ក៏ គប្បីធ្វើអាជីវកម្ម យ៉ាងខ្លាំងថែមទៀតនូវសក្តានុពលលើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដើម្បីជម្រុញ ការអភិវឌ្ឍន៍នៅតំបន់ លើយលោកស្រីក្រើនរំលឹកថាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច គួរតែធានាឲ្យមានតុល្យភាពនិងសុខដុមរមនារវាងផលប្រយោជន៍របស់ប្រជាជន ព្រមទាំងចំពោះការកសាងជនបទថ្មីគប្បីយកចិត្តទុកដាក់ដល់ការថែទាំជីវភាព រស់នៅរបស់ប្រជាជននិងបង្កើតការងារធ្វើឲ្យប្រជាជនផងដែរ។

ក្នុងថ្ងៃដដែលនេះ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅ ទស្សនារោងចក្រចម្រុះផលិតបង្កងមានគុណភាពខ្ពស់របស់សម្ព័ន្ធក្រុមហ៊ុនវៀតណាមនិងអូស្ត្រាលី និងតំបន់មួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ