ប្រធានរដ្ឋសភាវៀតណាម៖ ខេត្ត Hau Giang ចាំបាច់ត្រូវចេញផ្សាយផែនការមេរបស់ខេត្តដំណាក់កាល ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ២០៥០
(VOVWORLD) - បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តនៅតំបន់ដីសណ្ដទន្លេ Cuu Long នាព្រឹកថ្ងៃទី១០ ខែតុលានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Hau Giang។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hueអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Hau Giang (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Hau Giang ពិនិត្យឡើងវិញនូវគោលដៅនិងគម្រោងដើម្បីរក្សាកំណើន; យកចិត្តទុកដាក់លើការផ្លាស់ប្តូររចនាសម្ព័ន្ធការងារ បង្កើនចំនួនពលករដែលមានគុណភាពខ្ពស់; មានលក្ខណៈវិនិច្ឆ័យ ជ្រើសរើសវិនិយោគិនដើម្បីបង្កើនឧស្សាហកម្មកែច្នៃខ្សែសង្វាក់តម្លៃ ព្រមទាំង អភិវឌ្ឍន៍ឧស្សាហកម្មទំនើប និង ទីក្រុងឆ្លាតវៃ។ ក្នុងនោះ វិស័យកសិកម្មចាំបាច់ត្រូវតម្រង់ទិសដៅអេកូឡូស៊ី ផ្សារភ្ជាប់ជាមួយនឹងការសម្របខ្លួនយ៉ាងសកម្មទៅនឹងការប្រែប្រួលអាកាសធាតុ និងតភ្ជាប់ក្នុងតំបន់។ ទាក់ទងនឹងវិស័យគមនាគមន៍ គឺចាំបាច់ត្រូវផ្តោតលើគម្រោងសំខាន់ៗ ដោយទាញយកប្រយោជន៍ពីផ្លូវល្បឿនលឿនសម្រាប់ការអភិវឌ្ឍ។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំស្នើឲ្យខេត្ត Hau Giang ខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ក្នុងឆ្នាំនេះគឺត្រូវចេញផ្សាយឲ្យបាន ផែនការមេរបស់ខេត្តដំណាក់កាល ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ២០៥០។ ការរៀបចំផែនការត្រូវតែទៅមុខមួយជំហាន ហើយតាមនោះអាចចាប់ផ្តើមគណនាឡើងវិញនូវរចនាសម្ព័ន្ធដីឧស្សាហកម្ម។ បើចាំបាច់ រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភា ដើម្បីពិនិត្យ និងកែសម្រួលផ្ដល់ដីធ្លីសម្រាប់មណ្ឌលសេដ្ឋកិច្ច និងដីធ្លីសម្រាប់មណ្ឌលឧស្សាហកម្ម។ ក្នុងករណីផ្សេងទៀត អាចសម្របសម្រួលរវាងខេត្តមួយជាមួយខេត្តមួយទៀត ដើម្បីសម្រេចគោលដៅដល់ឆ្នាំ ២០៣០ ខេត្ត Hau Giang នឹងក្លាយទៅជាខេត្តមួយដែលមានផលិតកម្មឧស្សាហកម្មអភិវឌ្ឍន៍កម្រិតល្អគួរសមនៅទូទាំងប្រទេស ហើយដល់ឆ្នាំ២០៥០ ក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្ម ពោលគឺជា មជ្ឈមណ្ឌលភស្តុភារនៃតំបន់ដីសណ្តទន្លេ Cuu Long ទាំងមូលផងដែរ”៕