ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជា

(VOVWORLD) - នៅខាងក្រៅមហាសន្និបាតអន្តរសភាលើកទី៤៤ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA-៤៤) កាលពីរសៀលម្សិលមិញ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជា  ទេព ងន។
ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអនុប្រធានព្រឹទ្ធសភាកម្ពុជា   ទេព ងន (រូបថត៖ quochoi.vn)

ក្នុងជំនួបនោះ អនុប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវជំនឿថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនទៅមុខ; យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងចូលរួមចំណែកថែរក្សា និងលើកកម្ពស់តម្លៃដ៏ល្អនៃសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

អបអរសាទរចំពោះកម្ពុជា ដែលកាលពីម្សិលមិញ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មី ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជឿជាក់ថា គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា នឹងត្រូវបានសុក្រិតរួចរាល់ទៅផែនការនិងកាលវិភាគ។ លោកប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ជាមួយកម្ពុជា; ជានិច្ចកាលប្រកៀកស្មាគ្នា គាំទ្រការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដើម្បីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ