ប្រធានរដ្ឋសភាវៀតណាម៖ រូបភាពរបស់ AIPA តែងតែឆ្លុះបញ្ចាំង​ពីភាពជោគជ័យ​របស់អាស៊ាន

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សភាជាសមាជិករបស់ AIPA-44 បានដើរតួនាទីយ៉ាងសំខាន់ ព្រោះថាបានបង្ហាញពីសម្លេងរបស់បណ្ដាប្រទេស គណបក្សនយោបាយ និងប្រជាជននៅបណ្ដាប្រទេសជាសមាជិកអាស៊ាន។
ប្រធានរដ្ឋសភាវៀតណាម៖ រូបភាពរបស់ AIPA តែងតែឆ្លុះបញ្ចាំង​ពីភាពជោគជ័យ​របស់អាស៊ាន - ảnh 1ប្រធានរដ្ឋសភាវៀតណាមអញ្ជើញថ្លែងមតិ

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៤ (AIPA-44) នារសៀលថ្ងៃនេះ (ថ្ងៃទី ៧ សីហា) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សម័យប្រជុំពេញអង្គលើកដំបូងបានប្រព្រឹត្តទៅ។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សភាជាសមាជិករបស់ AIPA-44 បានដើរតួនាទីយ៉ាងសំខាន់ ព្រោះថាបានបង្ហាញពីសម្លេងរបស់បណ្ដាប្រទេស គណបក្សនយោបាយ និងប្រជាជននៅបណ្ដាប្រទេសជាសមាជិកអាស៊ាន។ រាល់ការរួមវិភាគទានរបស់ AIPA បានបង្ហាញយ៉ាងច្បាស់លាស់ក្នុងការអភិវឌ្ឍរបស់ខ្លួន ហើយមានកិត្យានុភាពអន្តរជាតិកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៖

“អាស៊ានបានខិតខំប្រឹងប្រែងបង្ហាញមជ្ឈភាព ជាម្ចាស់កម្មវត្ថុសំខាន់មួយក្នុងការស្ថាបនា បង្កើតរូបរាង និងដឹកនាំក្នុងបរិយាកាសសន្តិសុខ ចំពោះរចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ក្នុងតំបន់។ ក្នុងដំណើរការនោះ AIPA និងសភាជាសមាជិកបានដើរតួនាទីយ៉ាងសំខាន់ ព្រោះបានបង្ហាញពីសម្លេងរបស់រដ្ឋ គណបក្សនយោបាយ និងប្រជាជននៅតាមប្រទេសជាសមាជិក។ រាល់ការរួមវិភាគទានរបស់ AIPA បានបង្ហាញយ៉ាងច្បាស់ក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួន ហើយមានកិត្យានុភាពអន្តរជាតិកាន់តែខ្ពស់។ អាចនិយាយបានថា រូបភាពរបស់ AIPA តែងតែឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់អាស៊ានផងដែរ”។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវ វៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព រូមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងសភាសមាជិក AIPA ខិតខំប្រឹងប្រែងកសាងអាស៊ាន - AIPA ដ៏ខ្លាំងមាំមួន និងសកម្ម "ប្រែក្លាយហានិភ័យទៅជាឱកាស" ឆ្ពោះទៅសហគមន៍អាស៊ានប្រកបដោយស្ថិរភាព អភិវឌ្ឍន៍វិបុលភាព និងចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ