ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជូនកម្រងផ្កានៅវិមានលោកប្រធានហូជីមិញនៅទីក្រុងម៉ូស្គូ
(VOVWORLD) - ដំណើរទស្សនកិច្ចនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko។
ប្រធានរដ្ឋសភាលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ (រូបថត៖ VOV) |
នៅវេលាម៉ោង ១ និង៣០ នាទីរសៀល (ម៉ោងក្នុងតំបន់) វេលាម៉ោង ៥និង៣០ នាទីល្ងាច (ម៉ោងនៅវៀតណាម) ថ្ងៃទី ៨ ខែកញ្ញា យន្តហោះដឹកប្រធានរដ្ឋសភាលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋាន Vnukovo រដ្ឋធានីម៉ូស្គូ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានឌូម៉ាជាតិ នៃសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko។
បន្ទាប់ពីមកដល់ទីក្រុងម៉ូស្គូ ប្រធានរដ្ឋសភាលោក Tran Thanh Man បានដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ; ដាក់ផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនអនាមិកនៅជញ្ជាំងវិមានក្រឹមឡាំង; ដាក់ផ្កានៅវិមានយុទ្ធជនអនាមិកសហព័ន្ធរុស្ស៊ីក្នុងទីក្រុងម៉ូស្គូ។
នាល្ងាចថ្ងៃទី ៨ កញ្ញា តាមម៉ោងក្នុងស្រុក នៅទីស្នាក់ការស្ថានទូតវៀត ណាមប្រចាំនៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូត និយោជិតនិងតំណាង សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា៖ “ថ្មីៗនេះ រដ្ឋបានចេញនូវគោលនយោបាយថ្មីដូចជា ច្បាប់អត្តសញ្ញាណ ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ... ដូច្នេះហើយ ច្បាប់ស្តីពីអត្តសញ្ញាណឆ្នាំ ២០២៣ បង្កើតលក្ខខណ្ឌសម្រាប់ពលរដ្ឋវៀតណាមទាំងអស់ ក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណ ដោយមិនគិតថាបុគ្គលនោះរស់នៅប្រទេសវៀតណាម ឬ រស់នៅបរទេស។ នៅក្នុងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) នៅឆ្នាំ២០២៤ ជនជាតិវៀតណាមដែលរស់នៅក្រៅប្រទេសបានពង្រីកសិទ្ធិប្រើប្រាស់ដីធ្លី គ្រប់គ្រងគោលនយោបាយដីធ្លីសម្រាប់ជនជាតិវៀត ណាម ដែលរស់នៅក្រៅប្រទេសក៏ដូចជាពលរដ្ឋវៀតណាមក្នុងស្រុក។ ប្រការនេះបង្ហាញពីការច្នៃប្រឌិតថ្មីក្នុងការផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ដែលតែងតែយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមដែលរស់នៅបរទេសជានិច្ច”។
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man សង្ឃឹមថា ប្រជា ជនវៀតណាមនៅរុស្ស៊ីនឹងបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព គោរពច្បាប់ក្នុងតំបន់ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសរុស្ស៊ី ក៏ដូចជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ី; ថែរក្សាភាសាវៀត ណាម និងអត្តសញ្ញាណវប្បធម៌ជាតិ; បន្តរួមវិភាគទានបញ្ញាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិ និងប្រទេសវៀតណាម៕