ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ការបញ្ឈប់គម្រោងអគ្គិសនីនុយក្លេអ៊ែរនៅខេត្ត Ninh Thuan គឺជាគោលការ សេចក្ដីសម្រេចកំណត់ដ៏ត្រឹមត្រូវរបស់មជ្ឈឹម
(VOVWORLD) - ខេត្ត Ninh Thuan ក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍប្រភពថាមពលថ្មីប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងការការពារបរិស្ថាន។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងសុន្ទរកថា (រូបថត៖ Doan Tan/VNA) |
នាថ្ងៃទី ៦ មេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា ដើម្បីផ្តល់យោបល់លើរបាយការណ៍ឃ្លាំមើលរយៈពេល ៥ ឆ្នាំ នៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការបញ្ឈប់គោលការណ៍វិនិយោគគម្រោងអគ្គិសនីនុយក្លេអ៊ែរនៅខេត្ត Ninh Thuan។
យោងតាមរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មការសេដ្ឋកិច្ច និងក្រសួង ស្ថាប័ននានាបានឲ្យដឹងថា ក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត Ninh Thuan មានការអភិវឌ្ឍជាវិជ្ជមាន ជាមួយទំហំសេដ្ឋកិច្ច និងប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់ៗ ក៏ដូចជាការរិនិយោគសរុបរបស់ខេត្តទាំងមូលបានកើនឡើងយ៉ាងខ្លាំងក្លា ជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវបានកែលម្អ ស្ថានភាពនយោបាយមានស្ថិរភាព ហើយសន្តិសុខ ការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំ។ ក្រៅពីនោះ ខេត្ត Ninh Thuan ក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍប្រភពថាមពលថ្មីប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងការការពារបរិស្ថាន។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃថា លទ្ធផលទាំងនេះបានអះអាងថា ការបញ្ឈប់គម្រោងអគ្គិសនីនុយក្លេអ៊ែរនៅខេត្ត Ninh Thuan គឺជាគោលការណ៍ សេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយប្រាជ្ញាឈ្លាសវៃ ហើយមានលក្ខណៈប្រវត្តិសាស្ត្រ និងលេចធ្លោរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ ព្រមទាំងជាលទ្ធផលនៃការអនុវត្តទាន់ពេលវេលានូវរាល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលអំពីបញ្ហានេះផងដែរ៕