ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ
(VOVWORLD) - នារសៀលថ្ងៃទី ១៥ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន Wattay រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់ប្រធានសភាលោក Saysomphone Phomvihane។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅអាកាសយានដ្ឋាន Wattay
រដ្ឋធានីវៀងច័ន្ទ។ (រូបថត៖ VNA) |
ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ឧសភា សំដៅអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម តាមបណ្តាញការទូតសភា; បន្តបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋវៀតណាម ដែលជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុត និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ; ពង្រឹងទំនុកចិត្តនិងភាពស្អិតរមួតរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភាទាំងពីរនាពេលខាងមុខ; ផ្លាស់ប្តូរនិងសម្របសម្រួលគោលទស្សនៈលើបញ្ហាយុទ្ធសាស្ត្រមួយចំនួនក្នុងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា; រៀបចំសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋសភាទាំងពីរ ស្តីពីយន្តការ និងគោលនយោបាយសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងចូលរួមសកម្មភាពអបអរសាទរក្នុងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវឆ្នាំ២០២២ផងដែរ៕