ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត
(VOVWORLD) - តាមផែនការ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ុយរូហ្គាយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ុយរូហ្គាយ; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត (រូបថត៖ VNA) |
នារសៀលថ្ងៃទី ២៦ មេសា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅដល់ទីក្រុង Montevideo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើត តបតាមសេចក្ដីអញ្ជើញរបស់ប្រធានព្រឹទ្ធសភាអ៊ុយរូហ្គាយលោក Beatriz Argimon Cedeira ។
តាមផែនការ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ុយរូហ្គាយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ុយរូហ្គាយ; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរ;ចូលរួមសកម្មភាពមួយចំនួនអបអរសាទរខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ុយរូហ្គាយ; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរបស់ស្ថាប័ន និងតំបន់នានាផងដែរ៕