ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចូលរួមពិធីបើកពិព័រណ៍សេចក្តីប្រាថ្នាវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងអនុវត្តពិធីបើកការតាំងពិព័រណ៍ដោយប្រធានបទ៖ សេចក្តីប្រាថ្នាវៀតណាម។ អញ្ជើញចូលរួមមានវត្តមានប្រធានសហភាពអន្តរសភា Duarte Pacheco។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចូលរួមពិធីបើកពិព័រណ៍សេចក្តីប្រាថ្នាវៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍ ក្រោមប្រធានបទ៖ សេចក្តីប្រាថ្នាវៀតណាម (រូបថត៖ VOV)

នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងការផ្សព្វផ្សាយផលិតផល ប្រកបដោយនវានុវត្តន៍ ពោរពេញដោយអត្តសញ្ញាណវប្បធម៌ និងប្រពៃណីរបស់វៀតណាម រួមជាមួយនឹងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម។ ក្នុងចំណោមនោះ មានផលិតផលម៉ាក "Make in Vietnam" ដែលបានឈានដល់ពិភព លោក។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា៖ “ពិព័រណ៍នេះនឹងក្លាយជាស្ពានដ៏មានសារៈប្រយោជន៍សម្រាប់សមាជិកសភាវ័យក្មេងដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការផ្លាស់ប្តូរឌីជីថល និងដំណោះស្រាយបន្សាំដែលអាចបត់បែនបាន បន្ទាប់ពីជំងឺរាតត្បាត និងការប្រែប្រួលនៃទីផ្សារ។ ពីនោះ ដាក់ចេញយុទ្ធសាស្ត្រ បង្កើតបរិយាកាស ដើម្បីកៀងគរធនធានសម្រាប់ការវិនិយោគ និងការអភិវឌ្ឍក្នុងផលិតកម្ម និងអាជីវកម្ម បង្កើតលក្ខខណ្ឌ ស្ថាប័ន បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធអំណោយផលសម្រាប់ប្រជាជន និងធុរកិច្ចក្នុងការវិនិយោគដើម្បីលើកកម្ពស់គុណភាព នៃកម្លាំងប្រកួតប្រជែងរបស់សេដ្ឋកិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ