ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារទៅកាន់បណ្តាខេត្តឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាងត្បូង នាថ្ងៃថ្ងៃទី ៤ ខែមីនា នៅទីក្រុង Quy Nhon ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងគណៈប្រតិភូមជ្ឈឹមបានជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Binh Dinh។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសន្និដ្ឋានក្នុងជំនួបធ្វើការ។
រូបថត៖ binhdinh.gov.vn

បើតាមលោកប្រធានរដ្ឋសភាថា ផែនការមេនៃខេត្ត Binh Dinh ត្រូវបានអនុម័តដោយមានចក្ខុវិស័យថ្មី ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ កំពង់ផែសមុទ្រ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ដោយអនុវត្តន៍បញ្ញាសិប្បនិម្មិតដ៏សំខាន់របស់ប្រទេសជាតិ; មជ្ឈមណ្ឌលទេសចរណ៍ដ៏ធំរបស់ប្រទេសជាតិទាំងមូល មជ្ឈមណ្ឌលតភ្ជាប់តំបន់ភូមិភាគកណ្តាលប៉ែកខាងជើង  និងតំបន់ឆ្នេរសមុទ្រភាគកណ្តាល; តំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) ជាមួយច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច។ ដូច្នេះ ខេត្ត Binh Dinh ចាំបាច់ត្រូវជ្រួតជ្រាបនូវគោលដៅនេះ ហើយទន្ទឹមនឹងនោះទាំងមជ្ឈឹម រដ្ឋសភា និងរដ្ឋាភិបាលបន្តបង្កើតលក្ខណៈងាយស្រួលអំពីយន្តការគោលនយោបាយនិងការបែងចែកប្រភពធនធាន។ ខេត្ត Binh Dinh ក៏មានវប្បធម៌ ប្រវត្តិសាស្ត្រនិងប្រពៃណីដ៏យូរលង់ ជាមួយខឿនវប្បធម៌ Sa Huynh; ជាកន្លែងកកើតនៃចលនា Tay Son ដែលផ្សាភ្ជាប់ទៅនឹងកេរ្តិ៍ឈ្មោះរបស់វីរៈបុរសជាតិ Quang Trung - Nguyen Hue; ជាមួយនឹងវរជនវប្បធម៌និងបេតិកភណ្ឌវប្បធម៌ជាច្រើនទៀត។ ដូច្នេះ ខេត្ត Binh Dinh ត្រូវអភិវឌ្ឍន៍ទេសចរណ៍ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវប្បធម៌ រៀបចំព្រឹត្តិការណ៍វប្បធម៌ និងកីឡាដែលមានលំដាប់អន្តរជាតិជាច្រើន។

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Dinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានមកអុជធូប ដាក់កម្រង់ផ្ការំលឹកដល់គុណូបការៈរបស់វីរបុរសជាតិ ស្ដេច Quang Trung - Nguyen Hue។ នៅទីក្រុង Quy Nhon ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារវីរៈអ្នកម្តាយវៀតណាម Le Thi Khuong និងក្រុមគ្រួសារយុទ្ធជនពិការ Dinh Duong Hai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ