ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែធ្នូ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួប ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ (រូបថត៖ quochoi.vn)
នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាទាំងពីរបានអះអាងថា នឹងបន្តរក្សាជា ប្រចាំនូវដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការ លើគ្រប់កាណាល់ រួមទាំងសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាច្រើនរវាង ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតច្រក របៀងគតិយុត្តអំណោយផលសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីអនុវត្តន៍កិច្ច ព្រមព្រៀងដែលសម្រេចបាន; បង្កើនការសម្របសម្រួលឃ្លាំមើលលើការអនុវត្តកិច្ច ព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី; ជំរុញការអនុវត្តគម្រោងសំខាន់ៗរវាងប្រទេស ទាំងពីរ។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបាន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ការកសាងនិងសុក្រិតស្ថាប័ន និងប្រព័ន្ធច្បាប់; សម្របសម្រួលឃ្លាំមើលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ដែលបានចុះហត្ថលេខា ត្រៀមរៀបចំខ្លឹមសារឲ្យបានល្អសម្រាប់សកម្មភាពទ្វេភាគី សំខាន់ៗរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ពង្រឹងសាមគ្គីភាព ការសម្រប សម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) សហភាពសភា Francophone (APF)។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ