ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា បន្ទាប់ពីពិធីទទួលស្វាគមន៍នៅទីស្នាក់ការសភាជាន់ទាប ហ្វីលីពីន នៅរដ្ឋធានីម៉ានីល ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បាន ជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Martin Romualdez។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានសភា
ជាន់ទាបហ្វីលីពីន លោក Martin Romualdez។ (រូបថត៖ VOV)
ផ្លាស់ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនាក់ ទំនងដ៏ល្អប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរលើវិស័យនានាដូចជា នយោបាយ - ការទូត ពាណិជ្ជកម្ម - វិនិយោគ ... លោកប្រធានសភាជាន់ទាបហ្វីលីពីន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូន ហ្វីលីពីន ក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយតែងតែជាអ្នកផ្គត់ផ្គង់អង្ករគួរឲ្យ ទុកចិត្ត និងស្ថិរភាពក្នុងបរិបទនៃវិបត្តិស្បៀងអាហារពិភពលោក។ លោកប្រធានសភា ជាន់ទាបមានគោលបំណងថា ហ្វីលីពីនអាចនាំចេញទំនិញជាច្រើនទៅកាន់ វៀតណាម។
ក៏នៅក្នុងជំនួបពិភាក្សានេះដែរ នៅចំពោះមុខសក្ខីភាពនៃសមាជិកសភានៃ ប្រទេសទាំងពីរ តំណាងសភាជាន់ទាបហ្វីលីពីនបានអានខ្លឹមសារទាំងស្រុងនៃសេចក្តី សម្រេចចិត្តស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងវៀតណាម តាមរយៈ ក្រុមសមាជិកសភាមិត្តភាពហ្វីលីពីន-វៀតណាម។ ហ្វីលីពីនវាយតំលៃខ្ពស់ចំពោះសារៈ សំខាន់នៃការរក្សាមិត្តភាពជាមួយប្រទេសសមាជិកដទៃទៀត ជាពិសេសជាមួយវៀត ណាម ហើយបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរ អង្វែងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបាននូវ សន្តិភាពនិងវិបុលភាពក្នុងតំបន់។
ប្រធានសភាជាន់ទាប លោក Martin Romualdez បានស្វាគមន៍ដំណើរទស្សន កិច្ចជាផ្លូវការលើកដំបូងនៅហ្វីលីពីនរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មី ដើម្បី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងហ្វីលីពីន និងវៀតណាម ឱ្យកាន់តែមាន ប្រសិទ្ធភាពនិងជាក់ស្ដែងលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ