ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួប​សំណេះសំណាល​ជាមួយ​កម្មាភិបាល និងបុគ្គលិក​ស្ថានទូត​វៀតណាមប្រចាំប្រទេសថៃ

(VOVWORLD) - ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងទិសដៅមានតុល្យភាពជាងមុន។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួប​សំណេះសំណាល​ជាមួយ​កម្មាភិបាល និងបុគ្គលិក​ស្ថានទូត​វៀតណាមប្រចាំប្រទេសថៃ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅថៃនាយប់ថ្ងៃទី ៨ ធ្នូ នៅទីក្រុងបាងកក ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ (ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែធ្នូ) របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានសក្ដានុពលអភិវឌ្ឍន៍ដ៏ល្អប្រសើរថែមទៀត។ ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងទិសដៅមានតុល្យភាពជាងមុន។ នេះគឺជាភារកិច្ចរបស់ស្ថានទូត ជាពិសេសគឺកម្មាភិបាលស្ថាប័នពាណិជ្ជកម្ម។

ប្រធានរដ្ឋសភាបានស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ក្នុងនោះមានស្ថានទូតវៀតណាមប្រចាំនៅថៃចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងពង្រីកប្រៀបខ្លាំង និងគុណសម្បត្តិ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ថៃ ឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ