ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសម្ដែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern
(VOVWORLD) - លោកប្រធាន រដ្ឋសភាបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ទេសចរណ៍ បង្កើតជើង ហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី៦ ខែធ្នូ នៅរដ្ឋធានី Wellington ប្រទេសនូវែលសេឡង់ ថ្លែងក្នុង ជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀត ណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយនូវែលសេឡង់ ហើយមានបំណងចង់ ជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក៏ដូចជានៅគ្រប់កាណាល់ទាំងអស់។ លោកប្រធាន រដ្ឋសភាបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាស ចរណ៍ ទេសចរណ៍ បង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកបាន ស្នើឱ្យនូវែលសេឡង់ពិចារណាដករបាំងពាណិជ្ជកម្ម ជៀសវាងការអនុវត្តវិធានការ ស្វ័យការពារពាណិជ្ជកម្ម ដើម្បីបង្កើតលក្ខខណ្ឌជាអតិបរមាសម្រាប់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាជួយសម្រួលបន្ថែមទៀតសម្រាប់សហគមន៍ធុរកិច្ចនៃភាគីទាំងពីរក្នុងការផ្លាស់ ប្ដូរពាណិជ្ជកម្ម និងវិនិយោគផងដែរ។ លោ កប្រធានរដ្ឋសភាវៀតណាមមានបំណងថា នូវែលសេឡង់នឹងបើកគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់មធ្យមសិក្សានិងឧត្តមសិក្សានៅវៀតណាម ដើម្បីឲ្យសិស្ស និងនិស្សិតវៀតណាមមានជម្រើសកាន់តែច្រើនកក្នុងការសិក្សា ហើយមានសិស្សនិងនិស្សិតវៀតណាមកាន់តែច្រើននឹងទៅសិក្សា ស្រាវជ្រាវ នៅប្រទេសនូវែលសេឡង់។ លើសពីនេះទៅទៀត រដ្ឋាភិបាលនូវែលសេឡង់បន្តបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាម ដើម្បីធ្វើការ រួមវិភាគទាន ទៅក្នុងការអភិវឌ្ឍរបស់នូវែលសេឡង់ ហើយក្លាយជាស្ពានដ៏សំខាន់សម្រាប់ទំនាក់ ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern មាន បំណងថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ហើយ ត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាម ជា ពិសេសពលករជំនាញខ្ពស់មកធ្វើការនៅនូវែលសេឡង់ ដោយផ្តល់អាទិភាពដល់ ពលករក្នុងវិស័យសុខាភិបាល សំណង់ និងកសិកម្ម៕