ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំកិច្ចសន្ទនាស្ដីពីការសុក្រិតប្រព័ន្ធច្បាប់
(VOVWORLD) - អ្នកជំនាញ និងសកម្មជនលើវិស័យច្បាប់បន្តផ្ដល់មតិ ដោយរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះ មូលដ្ឋានទ្រឹស្តីជាក់ស្ដែង ហើយតាមនោះបង្កើតគោលការណ៍ និងទស្សនៈ សម្រាប់ការសុក្រិតប្រព័ន្ធច្បាប់ក្រោយឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៤៥។
កិច្ចសន្ទនាស្ដីពីការសុក្រិតប្រព័ន្ធច្បាប់ |
នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចសន្ទនារវាងក្រុមអ្នកជំនាញស្ដីពីខ្លឹមសារមួយចំនួនបម្រើការកសាង “យុទ្ធសាស្ត្រកសាង និងសុក្រិតប្រព័ន្ធច្បាប់ និងរៀបចំការអនុវត្តច្បាប់ដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥ ដោយឆ្លើយតបនឹងតម្រូវការកសាង សុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម”។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចសន្ទនានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានក្ដីសង្ឃឹមថា អ្នកជំនាញ និងសកម្មជនលើវិស័យច្បាប់បន្តផ្ដល់មតិ ដោយរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះ មូលដ្ឋានទ្រឹស្តីជាក់ស្ដែង ហើយតាមនោះបង្កើតគោលការណ៍ និងទស្សនៈ សម្រាប់ការសុក្រិតប្រព័ន្ធច្បាប់ក្រោយឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៤៥។
ទាក់ទងនឹងការអនុវត្តច្បាប់នោះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើតម្រូវការ ប្រសិទ្ធភាព និងយុត្តិធម៌។ ទំនួលខុសត្រូវចម្បងគឺស្ថិតនៅលើស្ថាប័ននីតិប្រតិបត្តិ ហើយត្រូវផ្សារភ្ជាប់ជាមូយការធ្វើកំណែទម្រង់យុត្តិធម៌ផងដែរ៕