ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue តម្រូវឲ្យត្រៀមរៀបចំយ៉ាងល្អ បំផុតសម្រាប់កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩

(VOVWORLD) - នារសៀលថ្ងៃទី ២៨ សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៤ ខែកញ្ញា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue តម្រូវឲ្យត្រៀមរៀបចំយ៉ាងល្អ បំផុតសម្រាប់កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩។ (រូបថត៖ VOV)
រហូតមកដល់ពេលនេះ គណៈប្រតិភូចំនួន ៦៤ បានចុះឈ្មោះចូលរួមកិច្ចប្រជុំ ដោយមានតំណាងចំនួន ២៤៤ នាក់។ ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា កិច្ចប្រជុំសមាជិកសភាវ័យក្មេង សកលលើកទី៩ គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីតែមួយគត់ដែលរដ្ឋសភា វៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។ នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយអំពីទឹកដី មនុស្សវៀតណាម និងសមិទ្ធិផលដែលវៀតណាមសម្រេចបានចំពោះមិត្តភក្តិអន្តរ ជាតិ។ លោកប្រធានរដ្ឋសភាបានស្នើឲ្យអនុគណៈកម្មាធិការ គណៈកម្មាធិការរៀបចំ បង្ហើយសេណារីយ៉ូលម្អិតនៃព្រឹត្តិការណ៍នីមួយៗ សម័យប្រជុំនីមួយៗ; ពិនិត្យខ្លឹមសារ នីមួយៗដោយប្រុងប្រយ័ត្ន; ពិចារណាលើការរាយការណ៍ផ្ទាល់សម័យប្រជុំនានា ធានា ការត្រៀមរៀបចំខាងភស្តុភារយ៉ាងយកចិត្តទុកដាក់។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការ ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់នឹងរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំ ធានាភាព សុខដុមរមនារវាងផលប្រយោជន៍របស់វៀតណាម និងផលប្រយោជន៍រួមនៃតំបន់ និងពិភពលោក បង្ហាញបាននូវឋានៈនិងតួនាទីរបស់រដ្ឋសភានៃប្រទេសម្ចាស់ផ្ទះ ព្រម ទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះគណៈប្រតិភូដែលចូលរួមកិច្ច ប្រជុំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ