ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ នៅឥណ្ឌូនេស៊ីនិងអ៊ីរ៉ង់
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ សីហា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និង គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា
វៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និង ចូលរួមមហាសន្និបាត AIPA លើកទី៤៤; ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ចាប់ពីថ្ងៃទី៤ ដល់ទី ១១ ខែសីហា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ VNA) |
ជាមួយនឹងសកម្មភាពជិត ៦០ នៅ ប្រទេសទាំងពីរ ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាត AIPA លើកទី ៤៤ ក៏ដូចជា ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាមទទួលបានលទ្ធផលល្អប្រសើរជាច្រើន។
ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីនិងអ៊ីរ៉ង់បានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពអធិកអធមចំពោះប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ហើយពិភាក្សាលើ ខ្លឹមសារជាក់លាក់ជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ នៅក្នុងជំនួបទាំងនេះ មជ្ឈដ្ឋានអ្នកនយោបាយនៃប្រទេសទាំងពីរបានអះអាងនូវការគោរពចំពោះទំនាក់ទំនងជាមួយវៀតណាម ក៏ដូចជាមានមនោសញ្ចេតនាពិសេសចំពោះទឹកដីនិងមនុស្សវៀត ណាមផងដែរ។ រដ្ឋសភាវៀតណាម-ឥណ្ឌូណេស៊ី និងរដ្ឋសភា
វៀតណាម-អ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដោយបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈ ប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ក៏ដូចជាសម្របសម្រួលគ្នាក្នុង ការងារឃ្លាំមើល និងនៅវេទិកាអន្តរជាតិនានា។ លើសពីនេះ ក្នុងដំណើរទស្សនកិច្ចនេះ បណ្ដាក្រសួងពាក់ព័ន្ធក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យផ្សេងៗគ្នាផងដែរ។
ចំណុចមួយដ៏លេចធ្លោនៃដំណើរទស្សនកិច្ចការងារលើក នេះគឺសុន្ទរកថាគោលនយោបាយរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នៅចំពោះមុខវាគ្មិននិងអ្នកស្រាវជ្រាវគោលនយោបាយនៃប្រទេសទាំងពីរ។ ក្នុងសុន្ទរកថា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកពីបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេសជាតិ ការអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់វៀត ណាម ជាពិសេសគឺបទពិសោធន៍ក្នុងការយកប្រជាជនជាឫសគល់ ក៏ដូចជាតម្លៃនៃ សន្តិភាព និងភាពសុខដុមរមនាក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទី ពឹងខ្លួន និងបើកចំហរបស់វៀតណាម៕