ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំរដ្ឋសភា

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នារសៀលថ្ងៃទី ២១ មករា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំរដ្ឋសភា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំរដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជូនដំណឹងទៅកាន់អតីតថ្នាក់ដឹកនាំរដ្ឋសភា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អំពីលទ្ធផលការងារក្នុងឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី ១៥។ តាមរយៈការបូកសរុបបទពិសោធន៍ក្នុងឆ្នាំ២០២០នោះ  ក្នុងឆ្នាំ ២០២១ រដ្ឋសភានីតិកាលទី ១៥ ជានិច្ចកាលម្ចាស់ការប្រកបដោយមានការទទួលខុសត្រូវ ពង្រីកសាមគ្គីភាព បញ្ញា ហើយបានលើកយកបញ្ហាក្នុងជីវភាពរស់នៅខាងសេដ្ឋកិច្ច-សង្គម ដើម្បីធ្វើការពិភាក្សា និងសម្រេចចិត្ត។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា ដោយមានប្រពៃណី រយៈពេល ៧៦ ឆ្នាំរបស់រដ្ឋសភាវៀតណាម រួមទាំងការយកចិត្តទុកដាក់ដឹកនាំរបស់មជ្ឈិមបក្សការិយាល័យនយោបាយ គណៈលេខា ការស្រុះចិត្តគំនិតគាំទ្រពីម្ចាស់ឆ្នោត ប្រជាជននៃប្រទេសទាំងមូលជាពិសេសគឺអតីតថ្នាក់ដឹកនាំរដ្ឋសភា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សមាជិករដ្ឋសភាគ្រប់នីតិកាលនោះរដ្ឋសភានីតិកាលទី ១៥ នឹងបន្តធ្វើការផ្លាស់ប្ដូរថ្មី និងសុក្រិត ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ