ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបថ្នាក់ដឹកនាំសហគ្រាសហុងគ្រីមួយចំនួន
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រីប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំសហគ្រាសហុងគ្រីមួយចំនួន ដែលកំពុងប្រតិបត្តិការនៅវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំក្រុមហ៊ុនក្រុមហ៊ុន Gedeon Richter |
នៅក្នុងជំនួបជាមួយបណ្ដាថ្នាក់ដឹកនាំក្រុមហ៊ុន Gedeon Richter ដែលជាក្រុមហ៊ុនពហុជាតិរបស់ហុងគ្រីប្រតិបត្តិការលើវិស័យផលិតកម្មឱសថ និងសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ (R&D) ជីវបច្ចេកវិទ្យា និងថ្នាក់ដឹកនាំក្រុមហ៊ុន Egis ដែលជាក្រុមហ៊ុនឱសថជួរមុខនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើតនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលស្គាល់សំណើររបស់ក្រុមហ៊ុនទាំងពីរ ដែលមានបំណង់ចង់ពន្លឿនល្បឿន និងកាត់បន្ថយបែបបទរដ្ឋបាលស្ដីពីការចុះបញ្ជីឱសថ សម្រាប់ផ្គត់ផ្គង់ផលិតផលថ្មីជាច្រើនដល់ទីផ្សារវៀតណាម ព្រមទាំងផ្ដល់អាជ្ញាប័ណ្ណចែកចាយផលិតផលឱសថជាមួយរយៈពេលវែងជាង។
ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំក្រុមហ៊ុន Egis |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពឱសថមិនបែងចែករវាងផលិតផលក្នុងស្រុក និងបរទេសឡើយ។ រាល់បទប្បញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងឱសថរបស់វៀតណាមអនុវត្តន៍ដោយសមភាពចំពោះទាំងសហគ្រាសវិនិយោគបរទេស និងសហគ្រាសក្នុងប្រទេស។
ប្រធានរដ្ឋសភា ទទួលជួបប្រធានក្រុមហ៊ុន Hungarian Water Parnerghip Company (HWP) លោក Robert Forintos |
នៅក្នុងជំនួបជាមួយសហប្រធានក្រុមហ៊ុន Hungarian Water Parnerghip (HWP) លោក Robert Forintos ដែលជាក្រុមហ៊ុនកំពុងអនុវត្តគម្រោងទឹកស្អាតមួយចំនួននៅវៀតណាមនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរចំពោះHWP ដែលបានសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យាជឿនលឿន និងទំនើបលើវិស័យទឹកស្អាតផងដែរ៕