ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបលេខា និងជាអភិបាលខេត្តចំប៉ាសាក់ ឡាវ
(VOVWORLD) - ខេត្តចំប៉ាសាក់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ព្រមទាំងបន្ត យកចិត្តទុកដាក់ ជួយសម្រួលសហគ្រាសវៀតណាមក្នុងខេត្ត ក៏ដូចជំរុញការចូលសញ្ជាតិសម្រាប់ពលរដ្ឋវៀតណាម ដែលរស់នៅក្នុងខេត្តយូរឆ្នាំផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបលេខា និងជាអភិបាលខេត្តចំប៉ាសាក់ (ឡាវ) លោក Vilayvong Bouddakham |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាព្រឹកថ្ងៃទី ១៧ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្តចំប៉ាសាក់។ នៅក្នុងជំនួបជាមួយលេខា និងជាអភិបាលខេត្តចំប៉ាសាក់ លោក Vilayvong Bouddakham ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការដែលខេត្តចំប៉ាសាក់បានពង្រីកទំនាក់ទំនងសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយមូលដ្ឋានវៀតណាមជាច្រើនដោយឥតឈប់ឈរ។ លោកប្រធានរដ្ឋសភាមានគោលបំណងថា ខេត្តចំប៉ាសាក់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ព្រមទាំងបន្ត យកចិត្តទុកដាក់ ជួយសម្រួលសហគ្រាសវៀតណាមក្នុងខេត្ត ក៏ដូចជំរុញការចូលសញ្ជាតិសម្រាប់ពលរដ្ឋវៀតណាម ដែលរស់នៅក្នុងខេត្តយូរឆ្នាំផងដែរ។ ទន្ទឹមនឹងនេះ សម្របសម្រួលគ្នារៀបចំល្អនូវរាល់សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវផងដែរ៕