ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath
(VOVWORLD) - រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងដូច្នេះនាព្រឹកថ្ងៃទី ២៨ កុម្ភៈ នៅ វិមានរដ្ឋសភា ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath ដែលបានដឹកនាំគណៈប្រតិភូរដ្ឋសភាឡាវ អញ្ជើញបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath |
រដ្ឋសភាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាឡាវ ហើយមានបំណងចង់សិក្សារូបសណ្ឋានល្អ និងបទពិសោធន៍ថ្លៃថ្លារបស់ឡាវ ដើម្បីរដ្ឋសភាវៀតណាមប្រតិបត្តិការកាន់តែប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងដូច្នេះនាព្រឹកថ្ងៃទី ២៨ កុម្ភៈ នៅ វិមានរដ្ឋសភា ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath ដែលបានដឹកនាំគណៈប្រតិភូរដ្ឋសភាឡាវ អញ្ជើញបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូទទួលបានមេរៀនបទពិសោធន៍ជាច្រើនរបស់វៀតណាម អំពីការចាត់តាំង និងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្ត ក្រុង។ គណៈប្រតិភូក៏មានជំនួបពិភាក្សាជាមួយអនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh និងជួបធ្វើការជាមួយគណៈកម្មការទទួលបន្ទុកសមាជិកសភា នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមដើម្បីផ្លាស់ប្តូរបទពិសោធន៍អំពីការងារបុគ្គលិកនៃក្រុមប្រឹក្សាប្រជាជន ការរៀបចំការបោះឆ្នោតសម្ដែងទំនុកចិត្តជាមួយមុខតំណែងដែលត្រូវបានក្រុមប្រឹក្សាប្រជាជនបោះឆ្នោត ឬផ្ដល់សច្ចាប័ន ក៏ដូចជាការចាត់តាំង និងប្រតិបត្តិការរបស់រដ្ឋសភាផងដែរ៕