ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅសវនកម្មរដ្ឋ
(VOVWORLD) - បក្សនិងរដ្ឋមានបំណងថា សវនកម្មរដ្ឋកាន់តែពង្រីកតួនាទីដ៏សំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការការអនុវត្តសន្សំសំចៃ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ រួមចំណែករឹតបន្តឹងវិន័យអំពីហិរញ្ញវត្ថុ និងថវិកា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅសវនកម្មរដ្ឋ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ២៧ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មាភិបាល បុគ្គលិក និងពលករនៃសវនកម្មរដ្ឋ។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រ និងទិសដៅអភិវឌ្ឍន៍ផ្នែក និងគោលដៅកសាងសវនកម្មរដ្ឋ។ លោកប្រធានរដ្ឋសភាបានឲ្យដឹងថា បក្សនិងរដ្ឋមានបំណងថា សវនកម្មរដ្ឋកាន់តែពង្រីកតួនាទីដ៏សំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការការអនុវត្តសន្សំសំចៃ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ រួមចំណែករឹតបន្តឹងវិន័យអំពីហិរញ្ញវត្ថុ និងថវិកា។ ទន្ទឹមនឹងនេះ សវនកម្មរដ្ឋកាន់តែមានសំឡេងសក្តិសមថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃក្នុងអង្គការអន្តរជាតិនៃបណ្ដាស្ថាប័នសវនកម្មកំពូល (INTOSAI) ផងដែរ៕