ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Thuan
(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan នាព្រឹកថ្ងៃទី ២៦ មិនា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan។ |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអបអរសាទរខេត្ត Binh Thuan ដែលបានរៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២៣ “Binh Thuan - ការប្រសព្វគ្នាបៃតង” ប្រកបដោយជោគជ័យ។ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃរបស់បក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Binh Thuan លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Binh Thuan វាយតម្លៃ និងពិនិត្យឡើងវិញនូវការអនុវត្តកម្មវិធីសកម្មភាព ផែនការ គម្រោង និងសេចក្តីសម្រេចចិត្តនៃមហា
សន្និបាតបក្សទូទាំងប្រទេសលើកទី១៣ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម រដ្ឋសភា រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី១៤។ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Binh Thuan ប្រញាប់ប្រញាល់បង្ហើយសំណុំឯកសារ ដាក់ជូនដើម្បីអនុម័ត និងរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការមេខេត្ត Binh Thuan ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមនោះធ្វើអាជីវកម្មនិងពង្រីកសក្តានុពល ប្រៀបខ្លាំងរបស់ខេត្តយ៉ាងពេញលេញ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ និងធ្វើអាជីវកម្មឲ្យបានអតិបរមានូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។
លោក Vuong Dinh Hue មកសួរសុខទុក្ខនិងធ្វើការជាមួយកងពលតូចលេខ ៦៨១ កងទ័ពជើងទឹកវៀតណាម។ |
មុននោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារបានអញ្ជើញទៅអុជធូប និងថ្វាយផ្កានៅសារមន្ទីរហូជីមិញ - សាខា Binh Thuan; ទៅសួរសុខទុក្ខនិងធ្វើការជាមួយកងពលតូចលេខ ៦៨១ កងទ័ពជើងទឹកវៀតណាមនៅខេត្ត Binh Thuan ផងដែរ៕