ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចុះធ្វើការនៅខេត្ត Ca Mau

(VOVWORLD) - អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឧស្ម័ន - អគ្គីសនី - ជីអាសូត Ca Mau លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន វាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នដែលបានជំនះពុះពារលើបញ្ហាប្រឈម ដើម្បីថែរក្សាផលិតកម្មនិងអាជីវកម្ម។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចុះធ្វើការនៅខេត្ត Ca Mau - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រគល់អំណោយជូនដល់ក្មួយៗសិស្សានុសិស្សានៅឃុំ Dat Mui។ (រូបថត៖ VOV)

នាថ្ងៃទី២៥ វិច្ឆិកា នៅខេត្ត Ca Mau ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានចុះត្រួតពិនិត្យទំនប់ ច្រាំងការពារទឹកសមុទ្រនៅឃុំ Dat Mui ស្រុក Ngoc Hien ហើយធ្វើការនៅក្រុមហ៊ុន ភាគហ៊ុនកែច្នៃនិងសេវាកម្មជលផល Ca Mau និងក្រុមហ៊ុនឧស្ម័ន-អគ្គីសនី-ជីអាសូត Ca Mau។

អញ្ជើញទៅត្រួតពិនិត្យស្ថានភាពបាក់ស្រុតដីនៅតាមមាត់សមុទ្រនៅឃុំ Dat Mui ស្រុក Ngoc Hien លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា ក្រៅពីការលើកកំពស់ការយល់ដឹងស្ដីពីការបង្ការ ទប់ស្កាត់ការបាក់ស្រុតដីនៅតាមមាត់ទន្លេ ឆ្នេរសមុទ្រនោះ ខេត្តត្រូវការ សហការជាមួយក្រសួង ស្ថាប័ននានា ដើម្បីកសាងមូលដ្ឋានទិន្នន័យពាក់ ព័ន្ធដល់ការបាក់ស្រុតដីនៅតាមមាត់ទន្លេ ឆ្នេរសមុទ្រ ក៏ដូចជាបង្កើនការ គ្រប់គ្រងឲ្យបានតឹងរឹងថែមទៀត បណ្ដាសកម្មភាពដែលអាចបង្កឡើង ហានិភ័យបាក់ស្រុតដីផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចុះធ្វើការនៅខេត្ត Ca Mau - ảnh 2លោកស្រី Nguyen Thi Kim Ngan មកទស្សនាក្រុមហ៊ុន ឧស្ម័ន - អគ្គីសនី - ជីអាសូត Ca Mau។ (រូបថត៖ VOV)

អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឧស្ម័ន - អគ្គីសនី - ជីអាសូត Ca Mau លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន វាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នដែលបានជំនះពុះពារលើបញ្ហាប្រឈម ដើម្បីថែរក្សាផលិតកម្មនិងអាជីវកម្ម។ លោកស្រីបានឲ្យ ដឹងថា នាពេលខាងមុខ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងពិភាក្សា ហើយដាក់ជូនសម័យប្រជុំលើកទី១១នូវគោលនយោបាយពន្ធចំពោះរោង ចក្រផលិតជីនិយាយរួម ក្នុងនោះមានទាំងជីនៃប្រេងឧស្ម័នទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ