ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលដំណែងប្រធាន AIPA ៤១

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែសីហា នៅទីក្រុងបាង កកនៃព្រះរាជាណាចក្រថៃ ក្រុមប្រឹក្សា AIPA ៤១ បានប្រារព្ធសម័យបិទមហាសន្និបាត ក្រោមអធិបតីភាពរបស់ប្រធាន សភានៃព្រះរាជាណាចក្រថៃ និងជាប្រធាន AIPA ៤០ លោក Chuan Leekpai ផងដែរ។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលដំណែងប្រធាន AIPA ៤១ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលដំណែង ប្រធាន AIPA ៤១ ពីថៃ (រូបថតៈ TTXVN) 

ក្នុងបទសន្ទរកថាបិទកិច្ចប្រជុំ លោក Chuan Leekpai បានសង្កត់ធ្ងន់ថា រាល់ខ្លឹម សារដែលបានលើកមកពិភាក្សាមនៅមហាសន្និបាត AIPA ៤០ បានឆ្លុះបញ្ជាំងរាល់អាទិភាព ក៏ដូចជា សម្របសម្រួលនៃស្ថានភាពជាក់ស្តែង ដែលទាមទារអោយសភានៃបណ្តាប្រទេស ត្រូវធ្វើសកម្មភាព ដោយមិនស្ថិតក្នុងការពិភាក្សាប៉ុណ្ណោះទេ។

នៅក្នុងពិធីបិទនេះ ប្រធានសភានៃព្រះរាជាណាចក្រថៃ និងជាប្រធាន AIPA ៤០ លោក Chuan Leekpai បានអនុវត្តន៍ពិធីប្រគល់ដំណែងជាប្រធាន AIPA ៤១ ជូនចំពោះប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។

អញ្ជើញសម្តែងនូវកិត្តយសដែលបានទទួលដំណែងជាប្រធាន AIPA ៤១ អាណត្តិ ២០១៩-២០២០ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា ឆ្នាំ ២០២០ ជាឆ្នាំពិសេសសម្រាប់វៀតណាម ព្រោះថា ក្នុងឆ្នាំនេះ វៀតណាមកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិផងនិងកាន់ដំណែងជាប្រធានអាស៊ានផង ក៏ដូចជាឆ្នាំប្រធាន AIPA តែម្តង។ ហេតុដូច្នេះ រដ្ឋសភាវៀត ណាម បន្តជំរុញការផ្លាស់ប្តូរថ្មីនូវសកម្មភាពរបស់ AIPA និងលើកកម្ពស់ឋានៈនិងតួនារទីរបស់ AIPA ក្នុងការកសាងសហគមន៍អាស៊ាន។

រួមជាមួយគ្នានោះ បន្តបង្កើនកិច្ចសហប្រតិបត្តិការរវាង AIPA ជាមួយអាស៊ាន អង្គ កាអន្តរជាតិនានានិងយន្តការសហប្រតិបត្តិការពហុភាគីដទៃទៀតផង។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “រដ្ឋសភាវៀតណាមសន្យានឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន។ យើងខ្ញុំមានបំណង ទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសភាថៃនិងបណ្តាសភាជាសមាជិក AIPA, លេខាធិការដ្ឋានអាស៊ាន ដើម្បីភាពជោគជ័យរបស់ AIPA ក៏ដូចជាអនាគត វិបុលភាពរបស់សហគមន៍អាស៊ាន។ យើងខ្ញុំទន្ទឹមរងចាំទទួលលោកអ្នកនៅខេត្ត Quang Ninh វៀតណាម នាខែសីហាឆ្នាំ ២០២០ ខាងមុខ”។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលដំណែងប្រធាន AIPA ៤១ - ảnh 2 លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិបន្ទាប់ពីទទួលដំណែងប្រធាន AIPA ៤១ (រូបថតៈ TTXVN)

បន្ទាប់ពីសម័យបិទ AIPA ៤០ និងទទួលដំណែងប្រធាន AIPA ៤១ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាថៃ លោក Chuan Lekkpai បានអញ្ជើញជាសហប្រធានសន្និសីទកាសែត។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ថៃបានរៀបចំប្រកបដោយជោគជ័យ AIPA ៤០ ហើយវៀតណាមនឹងលើកយកយកជោគជ័យនេះជាគំរូដើម្បីរៀបចំ AIPA ៤១ នៅខេត្ត Quang Ninh នាឆ្នាំ ២០២០។

នេះគឺជាសកម្មភាពចុងក្រោយ ក្នុងចំណោមសកម្មភាពចូលរួមមហាសន្និបាត AIPA ៤០ និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃរបស់ប្រធានរដ្ឋសភា វៀត ណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាមនៅព្រះរាជាណាចក្រថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ