ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទៅទស្សនានិងជូនពរក្រុមប្រឹក្សាគណៈសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម

(VOVWORLD) - ក្នុងឱកាសដែលសមាគមព្រះពុទ្ធសាស នា វៀតណាម ទើបនឹងរៀបចំប្រកបដោយជោគជ័យ នូវមហាពិធីបុណ្យវិសាខបូជាលើកទី១៦ នៃអង្គការសហប្រជាជាតិ (Vesak 2019) និងក្នុងឱកាសនៃរដូវកាលវិសាខបូជា ពស ២៥៦៣ - សកល ២០១៩នោះ នាព្រឹកថ្ងៃទី១៥ខែឧសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនា និងជូនផ្កា ដើម្បីអបអរសាទរ ចំពោះក្រុមប្រឹក្សាគណៈសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម និងព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា គណៈសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀត ណាម នៅវត្ត Quan Su ទីក្រុងហាណូយផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទៅទស្សនានិងជូនពរក្រុមប្រឹក្សាគណៈសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម - ảnh 1

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលនិងជូនពរក្រុមប្រឹក្សាគណៈសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម

នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា នេះជាលើកទី៣ ដែលសមាគមព្រះពុទ្ធសាសនាវៀតណាមបានរៀបចំប្រកប ដោយជោគ ជ័យនូវមហាពិធីបុណ្យវិសាខបូជា Vesak ផងដែរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម គឺគោរពសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ក្នុងនោះមានព្រះពុទ្ធសាសនានិយាយដោយឡែកនិងសាសនាដទៃទៀតនិយាយរួម។

ក្នុងឱកាសរំលឹកទិវាព្រះពុទ្ធប្រសូតនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសម្តែងនូវការជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គីគ្នាដើម្បីរស់នៅប្រកបដោយភាពសុខដុមរម្យនារបស់ព្រះសង្ឃនិងពុទ្ធសាសនិកទាំងអស់ ដែលតែងតែរួមដំណើរជាមួយប្រទេសជាតិ សមាគមព្រះពុទ្ធសាសនាវៀតណាម នឹងបន្តយកការបម្រើមនុស្សលោក រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌ ព្រមទាំងអះអាងនូវឧត្តមភាពនៃសាសនាសន្តីភាព ដើម្បីសក្តិសមជាមួយជំនឿទុកចិត្តរបស់ព្រះសង្ឃ ពុទ្ធសាសនិកនិងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ