ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីប្រកាសទីក្រុង Ben Tre ជាទីក្រុងប្រភេទទី២
(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែមេសា នៅខេត្ត Ben Tre បានប្រារព្ធខួបលើកទី៤៤ឆ្នាំ នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ, ខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ និងប្រកាសជាផ្លូវការនូវសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលដែលទទួលស្គាល់ទីក្រុង Ben Tre គឺជាទីក្រុងប្រភេទទី២ចំណុះខេត្ត Ben Tre ផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធី (រូបថតៈ VOV) |
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ទីក្រុង Ben Tre ត្រូវបានគេលើកកម្ពស់ក្នុងតួនាទីថ្មី ជាបុព្វហេតុដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្ពោះទៅរកអារ្យធម៌និងទំនើប សំដៅរួមចំណែកដ៏ធំធេងក្នុងការនាំខេត្ត Ben Tre ឲ្យក្លាយទៅជាខេត្តមួយដែលមានការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយក្នុងតំបន់វាលសណ្តទន្លេ Cuu Long៕