ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាអាមេរិក

(VOVWORLD) -  នារសៀលថ្ងៃទី ១៨ ខែមេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធ សភាអាមេរិក ដែលដឹកនាំដោយលោកព្រឹទ្ធសមាជិក Patrick Leahy ផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាអាមេរិក - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកព្រឹទ្ធសមាជិក Patrick Leahy 

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម  លោកស្រី Nguyen Thi Kim Ngan បានអះអាងនូវគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកមានតួនាទីសំខាន់សម្រាប់ការរក្សាសន្តិភាព  ស្ថិរភាពនិងសណ្តាប់ធ្នាប់ ដោយឈរលើច្បាប់អន្តរ ជាតិក្នុងតំបន់។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងព្រឹទ្ធសមាជិក លោក Patrick Leahy សុទ្ធតែបានសង្កត់ធ្ងន់ទៅលើតម្រូវនិងសារៈសំខាន់នៃការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋាភិបាលនិងរដ្ឋសភា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការរួមទាំងការផ្លាស់ប្តូរមតិរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាអាមេរិកនិយាយដោយឡែករួមទាំង កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកនិយាយរួមផងដែរ។

ព្រឹទ្ធសមាជិកនៃគណប្រតិភូ បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបានលើកឡើងថា មូលហេតុដែលអាមេរិកមិនចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដោយសារចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដោយឡែកជាមួយវៀតណាម។ ។ ទន្ទឹមជាមួយគ្នានេះ ព្រឹទ្ធសមា ជិកទាំងអស់ចង់ដឹងពីគោលនយោបាយរបស់វៀតណាមក្នុងការធានាសិទ្ធិស្មើគ្នារវាងស្ត្រីក្នុងការចូលរួមការងារសង្គម ក៏ដូចជា វៀតណាមបានអនុវត្តន៍ការអនុម័ត លើ អនុសញ្ញាអន្តរជាតិស្តីពីពលករ យ៉ាងដូចម្ត៉េច។

អញ្ជើញឆ្លើយតបទៅនឹងសំណួរនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ លើសពីនេះទៅទៀត វៀតណាមបានលើកទឹកចិត្តឱ្យប្រើថាមពលស្អាតនិងថាមពលវាយោអគ្គិសនី។ ស្តីពីបញ្ហាសមភាពយេនឌ័រ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថានេះជាគោលដៅសំខាន់របស់វៀតណាមដែលបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។

លើវិស័យពលករវិញ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៏ នៅឯកិច្ចប្រជុំនាពេលខាងមុខនេះ រដ្ឋសភានឹងអនុម័តអនុសញ្ញាលេខ ៩៨ ស្តីពីកិច្ចព្រមព្រៀងការងារសមូហភាព។  លោកស្រីប្រធានរដ្ឋសភាវៀតណាមបានអះអាងថា ជា សមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO) វៀតណាមបាននិងកំពុងអនុវត្តតាមដំណើរការ ហើយនឹងចូលរួមក្នុងអនុសញ្ញាទាំងនេះប្រកបដោយទំនួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ