ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកឆ្នាំសិក្សាថ្មីនៅវិទ្យាស្ថានការពារជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី២១ខែកញ្ញា នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានការពារជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងពិធី |
នៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានលើកច្បាស់ថា បុព្វហេតុការពារ ជាតិនិងសន្តិសុខការពារមាតុប្រទេសក្នុងស្ថានភាពថ្មីបានដាក់ចេញនូវបញ្ហាច្រើន ដែលជាព្រឹត្តិ ការណ៌បន្ទាន់ផង ប្រញាប់ប្រញាល់ផងនិងមានចរិតលក្ខណៈយូរអង្វែងផង។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖ “នាពេលខាងមុខ វិទ្យាស្ថានត្រូវអនុវត្តន៍ឲ្យបានល្អថែមទៀតនូវភារកិច្ចបណ្តុះបណ្តាល បំប៉ន់ជួរកម្មាភិបាលជាន់ខ្ពស់របស់បក្ស រដ្ឋនិងកម្លាំងប្រដាប់អាវុធ ព្រមទាំងម្ចាស់ ការស្រាវជ្រាវនិងដាក់ចេញសំណើរជាមួយបក្សនិងរដ្ឋាភិបាលចំពោះបញ្ហាយុទ្ធ សាស្ត្រយោធា ការពារជាតិនិងសន្តិសុខការពារមាតុប្រទេសវៀតណាមសង្គម និយមក្នុងស្ថានភាពថ្មី។ ជាពិសេស មានការផ្សាភ្ជាប់យុទ្ធសាស្ត្រកសាងនិងការពារ មាតុប្រទេសក្នុងស្ថានភាពថ្មី”។
ដើម្បីបំពេញល្អនូវភារកិច្ចដែលបានដាក់ចេញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “វិទ្យាស្ថានត្រូវមានការផ្លាស់ប្តូរដោយឥតឈប់ ឈរនូវកិច្ចការហឹ្វកហ្វឺននិងបណ្តុះបណ្តាល ឲ្យសមស្របជាមួយមុខសញ្ញាប្រយុទ្ធ ជាពិសេសបំពេញបន្ថែមចំណេះដឹងជាទ្រឹស្តី ព័ត៌មានថ្មីអំពីវិទ្យាសាស្ត្រយោធាទំនើប និងការងារជាក់ស្តែងក្នុងតំបន់ ដើម្បីដាក់បញ្ចូលក្នុងមេរៀន។ ម្យ៉ាងវិញទៀត ត្រូវម្ចាស់ការប្រើប្រាស់សមិទ្ធិនៃបដិវត្តន៍ឧស្សាហកម្ម៤.០រួមទាំងវិធានការអប់រំ និងបណ្តុះបណ្តាលជឿនលឿនទៅក្នុងការហ្វឹកហាត់និងបណ្តុះបណ្តាល”។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានក្រើនរំលឹកឲ្យវិទ្យាស្ថាន ត្រូវពិនិត្យឡើងវិញនៃការអនុវត្តជាក់ស្តែង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍វិទ្យាសាស្ត្រការ ពារជាតិ សន្តិសុខ និងយោធាក្នុង ស្ថានភាពថ្មី រួមជាមួយគ្នានោះគឺបន្តពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហ ប្រតិបត្តិការជាមួយវិទ្យាស្ថាននានា មហាវិទ្យា ល័យមួយចំនួន ក្នុងនោះមានទាំង ការបើកថ្នាក់បណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិទៀតផង៕