ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការនៅខេត្ត Phu Yen

(VOVWORLD) -  ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Phu Yen នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម Nguyen Thi Xu និងគ្រួសារ គោលនយោបាយមួយចំនួនក្នុងទីក្រុង Tuy Hoa។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការនៅខេត្ត Phu Yen - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម Nguyen Thi Xu និងគ្រួសារគោលនយោបាយមួយចំនួនក្នុងទីក្រុង Tuy Hoa

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើដល់ថ្នាក់មូលដ្ឋាន បន្ត ផ្តោតការយកចិត្តទុកដាក់ក្នុងការថែទាំជនមានគុណបំណាច់ ដើម្បីគោលនយោ បាយរបស់បក្សនិងរដ្ឋត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត។

មុននេះ នាយប់ថ្ងៃទី ២៩ ខែមិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតខេត្ត Phu Yen ឡើងវិញ  (១ កក្កដា ១៩៨៩-១ កក្កដា ២០១៩) និងទទួលគ្រឿងឥស្សរិយយស ឯករាជ្យថ្នាក់ទី១ ដោយប្រធានរដ្ឋប្រគល់ជូន។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការនៅខេត្ត Phu Yen - ảnh 2ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងពិធី  

ថ្លែងមតិនៅក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗ របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនខេត្ត Phu Yen ខិតខំសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ជាច្រើនឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ខេត្តបានសម្រេចនូវកំណើនល្អ ហើយមានការផ្លាស់ប្តូរយ៉ាខ្លាំងក្លាឆ្ពោះទៅទិសដៅឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មយ៉ាងសកម្ម។ វិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងសេវាកម្មកំពុងអភិវឌ្ឍនិងបង្កើតនូវតម្លៃបន្ថែមខ្ពស់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Phu Yen ក៏បានផ្តោតលើការវិនិយោគនិងការធ្វើអាជីវកម្មសេដ្ឋកិច្ចសមុទ្រ ដែលជាប់ទាក់ទងជាមួយការអភិវឌ្ឍវិស័យទេសចរ ណ៍ ដែលនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន និងបើកទិសដៅថ្មីនាពេលអនាគត”។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានក្រើនរំលឹកខេត្ត Phu Yen បន្តកែលំអរយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម។ លោកស្រីប្រធានរដ្ឋសភាបានស្នើរឱ្យខេត្ត Phu Yen ត្រូវធានាបញ្ហាសន្តិសុខសង្គមសម្រាប់ប្រជាជនគ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ